ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

شماره صفحه:close

external-link copy
39 : 17

ذَٰلِكَ مِمَّآ أَوۡحَىٰٓ إِلَيۡكَ رَبُّكَ مِنَ ٱلۡحِكۡمَةِۗ وَلَا تَجۡعَلۡ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتُلۡقَىٰ فِي جَهَنَّمَ مَلُومٗا مَّدۡحُورًا

បទបញ្ជា ការហាមឃាត់ និងច្បាប់បញ្ញត្តិនានាដែលយើងបានបញ្ជាក់វាយ៉ាងច្បាស់លាស់ទាំងនោះហើយគឺជាអ្វីដែលម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)។ ហើយចូរអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំនាថ្ងៃបរលោក ដោយអ្នកស្ដីបន្ទោសចំពោះខ្លួនឯង ហើយមនុស្សលោកក៏ស្តីបន្ទោសអ្នកផងដែរ ហើយនិងត្រូវបានគេបណ្តេញចេញឲ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ។ info
التفاسير:

external-link copy
40 : 17

أَفَأَصۡفَىٰكُمۡ رَبُّكُم بِٱلۡبَنِينَ وَٱتَّخَذَ مِنَ ٱلۡمَلَٰٓئِكَةِ إِنَٰثًاۚ إِنَّكُمۡ لَتَقُولُونَ قَوۡلًا عَظِيمٗا

ឱអ្នកដែលអះអាងថា ជាការពិតណាស់ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះ! តើសមរម្យដែរឬទេដែលថា ម្ចាស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយទ្រង់ជ្រើសយកសម្រាប់ខ្លួនទ្រង់ផ្ទាល់នូវម៉ាឡាអ៊ីកាត់ធ្វើជាបុត្រីនោះ? អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកអ្នកបាននិយាយ(ចោទប្រកាន់)។ ពិតប្រាកដណាស់ ពួកអ្នកពិតជានិយាយចោទប្រកាន់ទៅលើអល់ឡោះនូវពាក្យសម្ដីដ៏អាក្រក់បំផុតដោយពួកអ្នកចោទថា ទ្រង់មានបុត្រ និងអះអាងថាកូនស្រី គឺជាបុត្រីរបស់អល់ឡោះ ដែលវាជាការប្រឆាំងចំពោះទ្រង់យ៉ាងធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
41 : 17

وَلَقَدۡ صَرَّفۡنَا فِي هَٰذَا ٱلۡقُرۡءَانِ لِيَذَّكَّرُواْ وَمَا يَزِيدُهُمۡ إِلَّا نُفُورٗا

ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះនូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើនដើម្បីឲ្យមនុស្សលោកយកវាធ្វើជាមេរៀន ដោយពួកគេដើរតាមអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងបោះបង់នូវអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ។ តែជាក់ស្តែង ពួកគេមួយចំនួនក្នុងចំណោមអ្នកដែលនិស្ស័យពីធម្មជាតិរបស់ពួកគេបាត់បង់នោះ ប្រការទាំងនោះគឺមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយពីការពិត និងការស្អប់ចំពោះការពិតនោះឡើយ។ info
التفاسير:

external-link copy
42 : 17

قُل لَّوۡ كَانَ مَعَهُۥٓ ءَالِهَةٞ كَمَا يَقُولُونَ إِذٗا لَّٱبۡتَغَوۡاْ إِلَىٰ ذِي ٱلۡعَرۡشِ سَبِيلٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើមានព្រះផ្សេងៗជាច្រើនរួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយប្រឌិតភូតកុហកមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់អល់ឡោះដែលជាម្ចាស់នៃអារ៉ស្ហ ដើម្បីយកឈ្នះ និងដណ្តើមអំណាចពីទ្រង់ជាមិនខាន។ info
التفاسير:

external-link copy
43 : 17

سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَقُولُونَ عُلُوّٗا كَبِيرٗا

អល់ឡោះមហាបរិសុទ្ធ មហាស្អាតស្អំបំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់ចំពោះទ្រង់ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេ(ពួកមុស្ហរីគីន)និយាយ។ info
التفاسير:

external-link copy
44 : 17

تُسَبِّحُ لَهُ ٱلسَّمَٰوَٰتُ ٱلسَّبۡعُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ وَإِن مِّن شَيۡءٍ إِلَّا يُسَبِّحُ بِحَمۡدِهِۦ وَلَٰكِن لَّا تَفۡقَهُونَ تَسۡبِيحَهُمۡۚ إِنَّهُۥ كَانَ حَلِيمًا غَفُورٗا

មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងម៉ាខ្លូកទាំងអស់ដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដីសុទ្ធតែលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់នោះទេ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងសរសើររបស់ពួកវាឡើយ ពីព្រោះពួកអ្នកមិនយល់អ្វីក្រៅពីការលើកតម្កើងសរសើររបស់អ្នកដែលលើកតម្កើងសរសើរដោយអណ្ដាតរបស់ពួកអ្នកតែប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់បំផុតដោយទ្រង់នឹងមិនដាក់ទណ្ឌកម្មភ្លាមៗឡើយ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលបានសារភាពកំហុសទៅចំពោះទ្រង់។ info
التفاسير:

external-link copy
45 : 17

وَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ جَعَلۡنَا بَيۡنَكَ وَبَيۡنَ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ حِجَابٗا مَّسۡتُورٗا

ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រគម្ពីរគួរអាន ហើយពួកគេ(ពួកគ្មានជំនឿ)បានស្ដាប់ឮនូវអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការស្តីបន្ទោស និងដំបូន្មានទាំងឡាយនោះ គឺយើងបានដាក់របាំងមួយរវាងអ្នកនិងរវាងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដែលវានឹងរារាំងពួកគេមិនឲ្យយល់គម្ពីរគួរអាន ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះការងាកចេញរបស់ពួកគេ។ info
التفاسير:

external-link copy
46 : 17

وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۚ وَإِذَا ذَكَرۡتَ رَبَّكَ فِي ٱلۡقُرۡءَانِ وَحۡدَهُۥ وَلَّوۡاْ عَلَىٰٓ أَدۡبَٰرِهِمۡ نُفُورٗا

ហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឲ្យពួកគេយល់ពីគម្ពីរគួរអាន និងយើងបានធ្វើឲ្យត្រចៀករបស់ពួកគេធ្ងន់(ថ្លង់)ដើម្បីកុំឲ្យពួកគេស្ដាប់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។ ហើយនៅពេលដែលអ្នកបានរំលឹកពីម្ចាស់របស់អ្នកតែមួយគត់នៅក្នុងគម្ពីរគួរអាន និងមិនបានរំលឹកពីព្រះនានារបស់ពួកគេនោះ ពួកគេក៏បានបែរខ្នងរបស់ពួកគេចេញឆ្ងាយអំពីការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ info
التفاسير:

external-link copy
47 : 17

نَّحۡنُ أَعۡلَمُ بِمَا يَسۡتَمِعُونَ بِهِۦٓ إِذۡ يَسۡتَمِعُونَ إِلَيۡكَ وَإِذۡ هُمۡ نَجۡوَىٰٓ إِذۡ يَقُولُ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلٗا مَّسۡحُورًا

យើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់គម្ពីរគួរអាននោះ។ ពិតប្រាកដណាស់ ពួកគេមិនចង់បានការចង្អុលបង្ហាញពីវា(គម្ពីរគួរអាន)នោះទេ ផ្ទុយទៅវិញ ពួកគេចង់មើលស្រាល និងលេងសើចនៅពេលដែលអ្នកសូត្រ(គម្ពីរគួរអាន)ប៉ុណ្ណោះ។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេកំពុងខ្សឹបខ្សៀវគ្នាអំពីការបដិសេធនិងការរារាំងអ្នកដទៃពីការស្តាប់គម្ពីរគួរអាននោះ ខណៈដែលពួកបំពានទាំងនោះនិយាយទៅកាន់ខ្លួនឯងដោយភាពគ្មានជំនឿថាៈ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) មិនដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមដែលសតិបញ្ញារបស់គេច្របូកច្របល់នោះឡើយ។ info
التفاسير:

external-link copy
48 : 17

ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَالَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلٗا

ចូរអ្នក(អ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលដោយហួសចិត្តចំពោះអ្វីដែលពួកគេបានចោទប្រកាន់អ្នកនូវលក្ខណៈដែលអាក្រក់ផ្សេងៗចុះ។ ដូច្នេះហើយទើបពួកគេវង្វេងចេញពីការពិត និងបានបែរចេញ ដោយពួកគេមិនទទួលបាននូវការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវឡើយ។ info
التفاسير:

external-link copy
49 : 17

وَقَالُوٓاْ أَءِذَا كُنَّا عِظَٰمٗا وَرُفَٰتًا أَءِنَّا لَمَبۡعُوثُونَ خَلۡقٗا جَدِيدٗا

ហើយពួកមុស្ហរីគីនបាននិយាយបដិសេធចំពោះការពង្រស់ឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)ថាៈ នៅពេលដែលពួកយើងបានស្លាប់ក្លាយទៅជាឆ្អឹង ហើយរាងកាយរបស់ពួកយើងរលួយទៅជាដីហើយនោះ តើពួកយើងពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញសារជាថ្មីឬ? វាពិតជាមិនអាចទៅរួចឡើយ។ info
التفاسير:
از فواید آیات این صفحه:
• الزعم بأن الملائكة بنات الله افتراء كبير، وقول عظيم الإثم عند الله عز وجل.
• ការអះអាងថា ពិតណាស់ ម៉ាឡាអ៊ីកាត់គឺជាបុត្រីរបស់អល់ឡោះជាម្ចាស់នោះ គឺជាការប្រឌិតភូតកុហកដ៏ធំធេងបំផុត ហើយការនិយាយនូវពាក្យសម្ដីបែបនេះ គឺជាអំពើបាបដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។ info

• أكثر الناس لا تزيدهم آيات الله إلا نفورًا؛ لبغضهم للحق ومحبتهم ما كانوا عليه من الباطل.
• ចំពោះមនុស្សភាគច្រើន បណ្តាវាក្យខណ្ឌរបស់អល់ឡោះមិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការឃ្លាតឆ្ងាយនោះទេ ដោយសាតែពួកគេស្អប់ខ្ពើមប្រការត្រឹមត្រូវ ហើយស្រឡាញ់ពេញចិត្តភាពមិនត្រឹមត្រូវដែលពួកគេធ្លាប់ប្រព្រឹត្តនោះ។ info

• ما من مخلوق في السماوات والأرض إلا يسبح بحمد الله تعالى فينبغي للعبد ألا تسبقه المخلوقات بالتسبيح.
• គ្មានម៉ាខ្លូកណាមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីមិនលើកតម្កើងដោយការកោតសរសើរចំពោះអល់ឡោះជាម្ចាស់នោះទេ។ ដូច្នេះ គប្បីលើខ្ញុំបម្រើរបស់អល់ឡោះ(មនុស្សលោក)មិនត្រូវឲ្យម៉ាខ្លូកទាំងអស់នោះនាំមុខពួកគេក្នុងការលើកតម្កើងអល់ឡោះជាម្ចាស់ឡើយ។ info

• من حلم الله على عباده أنه لا يعاجلهم بالعقوبة على غفلتهم وسوء صنيعهم، فرحمته سبقت غضبه.
• ក្នុងចំណោមភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់មិនដាក់ទណ្ឌកម្មពួកគេភ្លាមៗទៅលើភាពធ្វេសប្រហែសរបស់ពួកគេ និងអំពើបាបដែលពួកគេបានប្រព្រឹត្តនោះឡើយ។ ពិតប្រាកដណាស់ ក្តីមេត្តាករុណារបស់ទ្រង់ គឺកើតមានមុនកំហឹងរបស់ទ្រង់(ក្តីមេត្តាករុណារបស់ទ្រង់ គឺធំធេងជាងកំហឹងរបស់ទ្រង់)។ info