ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

external-link copy
17 : 12

قَالُواْ يَٰٓأَبَانَآ إِنَّا ذَهَبۡنَا نَسۡتَبِقُ وَتَرَكۡنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئۡبُۖ وَمَآ أَنتَ بِمُؤۡمِنٖ لَّنَا وَلَوۡ كُنَّا صَٰدِقِينَ

ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានរត់ប្រណាំងគ្នា និងនាំគ្នាបាញ់ព្រួញលេង ហើយពួកយើងបានទុកយូសុះឲ្យនៅជាមួយសម្លៀកបំពាក់ និងស្បៀងអាហាររបស់ពួកយើងដើម្បីឲ្យគេថែរក្សាវា ស្រាប់តែឆ្កែចចកបានមកស៊ីគេ។ ក៏ប៉ុន្តែ (ទោះជាយ៉ាងណា)ពុកមិនជឿពួកយើងឡើយ ទោះបីជាក់ស្តែង ពួកយើងគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះអ្វីដែលពួកយើងបាននិយាយប្រាប់ពុកក៏ដោយ។ info
التفاسير:
از فواید آیات این صفحه:
• بيان خطورة الحسد الذي جرّ إخوة يوسف إلى الكيد به والمؤامرة على قتله.
• បញ្ជាក់អំពីគ្រោះថ្នាក់នៃការច្រណែនឈ្នានីសដែលធ្វើឲ្យបងប្អូនរបស់ព្យាការីយូសុះរៀបចំល្បិចកល និងគម្រោងការសម្លាប់ព្យាការីយូសុះ។ info

• مشروعية العمل بالقرينة في الأحكام.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យពិនិត្យមើលភស្តុតាងក្នុងការកាត់ក្តី។ info

• من تدبير الله ليوسف عليه السلام ولطفه به أن قذف في قلب عزيز مصر معاني الأبوة بعد أن حجب الشيطان عن إخوته معاني الأخوة.
• ក្នុងចំណោមការរៀបចំរបស់អល់ឡោះចំពោះព្យាការីយូសុះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះគាត់នោះ គឺទ្រង់បានធ្វើឲ្យបណ្តុះនៅក្នុងដួងចិត្តរបស់អាហ្ស៊ីសនូវអត្ថន័យនៃភាពឪពុក បន្ទាប់ពីស្ហៃតនបានធ្វើឲ្យដួងចិត្តបងប្អូនរបស់ព្យាការីយូសុះបាត់បង់នូវអត្ថន័យនៃភាពជាបងប្អូន។ info