ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - انجمن توسعه‌ى جامعه‌ى اسلامى

شماره صفحه:close

external-link copy
12 : 58

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نَٰجَيۡتُمُ ٱلرَّسُولَ فَقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَةٗۚ ذَٰلِكَ خَيۡرٞ لَّكُمۡ وَأَطۡهَرُۚ فَإِن لَّمۡ تَجِدُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ

ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(ណាពីមូហាំម៉ាត់)ចូរពួកអ្នកបរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូច្នេះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយន្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
13 : 58

ءَأَشۡفَقۡتُمۡ أَن تُقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَٰتٖۚ فَإِذۡ لَمۡ تَفۡعَلُواْ وَتَابَ ٱللَّهُ عَلَيۡكُمۡ فَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ

តើពួកអ្នកខ្លាចក្រឬ នៅពេលដែលពួកអ្នកបរិច្ចាគមុននឹង ពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារនោះ? ហើយប្រសិន បើពួកអ្នកធ្វើមិនបានទេ ហើយអល់ឡោះលើកលែងទោសឱ្យពួក អ្នកនោះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ info
التفاسير:

external-link copy
14 : 58

۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ تَوَلَّوۡاْ قَوۡمًا غَضِبَ ٱللَّهُ عَلَيۡهِم مَّا هُم مِّنكُمۡ وَلَا مِنۡهُمۡ وَيَحۡلِفُونَ عَلَى ٱلۡكَذِبِ وَهُمۡ يَعۡلَمُونَ

តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(ពួកពុតត្បុត)ដែលបានយកក្រុមដែលអល់ឡោះបានខឹងសម្បារចំពោះពួកគេ(យ៉ាហ៊ូទី)ធ្វើជាមិត្ដភក្ដិទេឬ? ពួកគេមិនមែនជាក្រុមរបស់ពួកអ្នក(មូស្លីម) ហើយពួកគេក៏មិនមែនជាក្រុមរបស់ពួកគេ(យ៉ាហ៊ូទី)ដែរ ហើយពួកគេស្បថដោយភូតកុហក់ខណៈដែលពួកគេដឹងយ៉ាងច្បាស់។ info
التفاسير:

external-link copy
15 : 58

أَعَدَّ ٱللَّهُ لَهُمۡ عَذَابٗا شَدِيدًاۖ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ

អល់ឡោះបានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទារុណ-កម្មដ៏ធ្ងន់ធ្ងរបំផុត។ ពិតប្រាកដណាស់ អ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដគឺអាក្រក់បំផុត។ info
التفاسير:

external-link copy
16 : 58

ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةٗ فَصَدُّواْ عَن سَبِيلِ ٱللَّهِ فَلَهُمۡ عَذَابٞ مُّهِينٞ

ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែល (ដើម្បីការពារទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ)។ ហើយ ពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ដូចេ្នះ ពួកគេនឹង ទទួលទារុណកម្មដ៏សែនអាម៉ាស់។ info
التفاسير:

external-link copy
17 : 58

لَّن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេនឹងមិនអាចការពារ ពួកគេពី(ទារុណកម្ម)អល់ឡោះបានជាដាច់ខាត។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ info
التفاسير:

external-link copy
18 : 58

يَوۡمَ يَبۡعَثُهُمُ ٱللَّهُ جَمِيعٗا فَيَحۡلِفُونَ لَهُۥ كَمَا يَحۡلِفُونَ لَكُمۡ وَيَحۡسَبُونَ أَنَّهُمۡ عَلَىٰ شَيۡءٍۚ أَلَآ إِنَّهُمۡ هُمُ ٱلۡكَٰذِبُونَ

នៅថ្ងៃដែលអល់ឡោះនឹងធ្វើឱ្យពួកគេទាំងអស់គ្នារស់ ឡើងវិញ ពួកគេ(ពួកពុតត្បុត)នឹងស្បថចំពោះទ្រង់ដូចពួកគេ ស្បថចំពោះពួកអ្នក(មានជំនឿ)ដែរ។ ហើយពួកគេនឹកស្មានថា ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលប្រយោជន៍ខ្លះ។ ចូរ ដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។ info
التفاسير:

external-link copy
19 : 58

ٱسۡتَحۡوَذَ عَلَيۡهِمُ ٱلشَّيۡطَٰنُ فَأَنسَىٰهُمۡ ذِكۡرَ ٱللَّهِۚ أُوْلَٰٓئِكَ حِزۡبُ ٱلشَّيۡطَٰنِۚ أَلَآ إِنَّ حِزۡبَ ٱلشَّيۡطَٰنِ هُمُ ٱلۡخَٰسِرُونَ

ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ និងធ្វើឱ្យពួកគេ ភេ្លចភ្លាំងអំពីការរំលឹកអល់ឡោះ។ ពួកទាំងនោះជាក្រុមរបស់ ស្ហៃតន។ ចូរដឹងថាៈ ពិតប្រាកដណាស់់ ក្រុមរបស់ស្ហៃតនគឺជាពួក ដែលខាតបង់។ info
التفاسير:

external-link copy
20 : 58

إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥٓ أُوْلَٰٓئِكَ فِي ٱلۡأَذَلِّينَ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពួកទាំងនោះស្ថិតក្នុងចំណោម ពួកដែលថោកទាបជាទីបំផុត។ info
التفاسير:

external-link copy
21 : 58

كَتَبَ ٱللَّهُ لَأَغۡلِبَنَّ أَنَا۠ وَرُسُلِيٓۚ إِنَّ ٱللَّهَ قَوِيٌّ عَزِيزٞ

អល់ឡោះបានកត់ត្រារួចហើយ(នៅក្នុងឡាវហុលម៉ះ-ហ្វ៊ូស)ថាៈ យើងនិងអ្នកនាំសាររបស់យើងពិតជាឈ្នះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។ info
التفاسير: