ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - انجمن توسعه‌ى جامعه‌ى اسلامى

អាល់អាំងកាពូត

external-link copy
1 : 29

الٓمٓ

អាលីហ្វ ឡាម មីម។ info
التفاسير:

external-link copy
2 : 29

أَحَسِبَ ٱلنَّاسُ أَن يُتۡرَكُوٓاْ أَن يَقُولُوٓاْ ءَامَنَّا وَهُمۡ لَا يُفۡتَنُونَ

តើមនុស្សលោកគិតថា ពួកគេត្រូវគេបណ្ដោយឱ្យនិយាយថា “ពួកយើងបានជឿហើយ”ដោយពួកគេមិនត្រូវគេសាកល្បងឬ? info
التفاسير:

external-link copy
3 : 29

وَلَقَدۡ فَتَنَّا ٱلَّذِينَ مِن قَبۡلِهِمۡۖ فَلَيَعۡلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُواْ وَلَيَعۡلَمَنَّ ٱلۡكَٰذِبِينَ

ហើយជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុន ពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុតចំពោះបណ្ដាអ្នក ដែលទៀងត្រង់ និងដឹងបំផុតចំពោះពួកដែលភូតកុហក។ info
التفاسير:

external-link copy
4 : 29

أَمۡ حَسِبَ ٱلَّذِينَ يَعۡمَلُونَ ٱلسَّيِّـَٔاتِ أَن يَسۡبِقُونَاۚ سَآءَ مَا يَحۡكُمُونَ

ឬមួយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់គិតថាៈ ពួកគេអាចគេច ផុតពីទារុណកម្មរបស់យើងឬ? អ្វីដែលពួកគេកំពុងវិនិច្ឆ័យនោះគឺ អាក្រក់បំផុត។ info
التفاسير:

external-link copy
5 : 29

مَن كَانَ يَرۡجُواْ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَأٓتٖۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

នរណាហើយដែលសង្ឃឹមថានឹងបានជួបអល់ឡោះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះនោះគឺនឹងមកដល់ជាមិនខាន។ ហើយទ្រង់មហាឮ មហាដឹង។ info
التفاسير:

external-link copy
6 : 29

وَمَن جَٰهَدَ فَإِنَّمَا يُجَٰهِدُ لِنَفۡسِهِۦٓۚ إِنَّ ٱللَّهَ لَغَنِيٌّ عَنِ ٱلۡعَٰلَمِينَ

ហើយអ្នកណាបានតស៊ូ(ក្នុងមាគ៌ារបស់អល់ឡោះ) ពិត ប្រាកដណាស់ គេគ្រាន់តែតស៊ូសម្រាប់ខ្លួនគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីពីភពទាំងអស់ឡើយ។ info
التفاسير: