ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - انجمن توسعه‌ى جامعه‌ى اسلامى

شماره صفحه:close

external-link copy
6 : 2

إِنَّ ٱلَّذِينَ كَفَرُواْ سَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ

ពិតប្រាកដណាស់ពួកដែលប្រឆាំង(នឹងគម្ពីរគួរអាន) ទោះបីជាអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬមិនដាស់តឿនព្រមានពួកគេ ក៏ពួកគេនៅតែមិនជឿដដែល។ info
التفاسير:

external-link copy
7 : 2

خَتَمَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَعَلَىٰ سَمۡعِهِمۡۖ وَعَلَىٰٓ أَبۡصَٰرِهِمۡ غِشَٰوَةٞۖ وَلَهُمۡ عَذَابٌ عَظِيمٞ

អល់ឡោះបានបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេ និងត្រចៀក របស់ពួកគេ ហើយនិងនៅលើភ្នែករបស់ពួកគេមានរបាំង ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
8 : 2

وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ وَبِٱلۡيَوۡمِ ٱلۡأٓخِرِ وَمَا هُم بِمُؤۡمِنِينَ

ហើយមានមនុស្សមួយចំនួន(ពួកពុតត្បុត)និយាយថាៈ ពួកយើងបានជឿលើអល់ឡោះនិងថ្ងៃបរលោក ខណៈដែលពួកគេមិនមែនជាអ្នកមានជំនឿ។ info
التفاسير:

external-link copy
9 : 2

يُخَٰدِعُونَ ٱللَّهَ وَٱلَّذِينَ ءَامَنُواْ وَمَا يَخۡدَعُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ

ពួកគេកំពុងតែបោកបញ្ឆោតអល់ឡោះ និងបណ្ដាអ្នកដែល មានជំនឿ។ ផ្ទុយទៅវិញពួកគេកំពុងតែបោកបញ្ឆោតខ្លួនឯង តែ ពួកគេមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
10 : 2

فِي قُلُوبِهِم مَّرَضٞ فَزَادَهُمُ ٱللَّهُ مَرَضٗاۖ وَلَهُمۡ عَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡذِبُونَ

-នៅក្នុងចិត្ដរបស់ពួកគេគឺមានជម្ងឺ(មន្ទិលសង្ស័យ)។ ដូចេ្នះ អល់ឡោះបានបន្ថែមជម្ងឺនេះលើពួកគេថែមទៀត ហើយ ពួកគេនឹងទទួលទារុណក-ម្មយ៉ាងឈឺចាប់ដោយសារតែពួកគេបាន ភូតកុហក។ info
التفاسير:

external-link copy
11 : 2

وَإِذَا قِيلَ لَهُمۡ لَا تُفۡسِدُواْ فِي ٱلۡأَرۡضِ قَالُوٓاْ إِنَّمَا نَحۡنُ مُصۡلِحُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះ ពួកគេបានឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែជាអ្នកផ្សះផ្សាប៉ុណ្ណោះ។ info
التفاسير:

external-link copy
12 : 2

أَلَآ إِنَّهُمۡ هُمُ ٱلۡمُفۡسِدُونَ وَلَٰكِن لَّا يَشۡعُرُونَ

ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបង្ក វិនាសកម្ម ក៏ប៉ុន្ដែពួកគេមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
13 : 2

وَإِذَا قِيلَ لَهُمۡ ءَامِنُواْ كَمَآ ءَامَنَ ٱلنَّاسُ قَالُوٓاْ أَنُؤۡمِنُ كَمَآ ءَامَنَ ٱلسُّفَهَآءُۗ أَلَآ إِنَّهُمۡ هُمُ ٱلسُّفَهَآءُ وَلَٰكِن لَّا يَعۡلَمُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកជឿដូចអ្វីដែលមនុស្ស(អ្នកមានជំនឿ)បានជឿ។ ពួកគេបានតបថាៈ តើឱ្យពួកយើងជឿដូចមនុស្សឆោតល្ងង់យ៉ាងដូចមេ្ដច ទៅ? ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលឆោតល្ងង់ ក៏ប៉ុន្ដែពួកគេមិនដឹងឡើយ។ info
التفاسير:

external-link copy
14 : 2

وَإِذَا لَقُواْ ٱلَّذِينَ ءَامَنُواْ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ إِلَىٰ شَيَٰطِينِهِمۡ قَالُوٓاْ إِنَّا مَعَكُمۡ إِنَّمَا نَحۡنُ مُسۡتَهۡزِءُونَ

ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿពួកគេបាននិយាយអះអាងថាៈពួកយើងបានជឿដូចពួកអ្នកដែរ។ តែនៅពេលដែលពួកគេបានវិលត្រឡប់ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញពួកគេបាននិយាយថាៈពិតប្រាកដណាស់ពួកយើងនៅជាមួយពួកអ្នក(ប្រកាន់ជំនឿដូចពួកអ្នកដែរ) តាមការពិតពួក យើងគ្រាន់តែចំអកលេងសើចប៉ុណ្ណោះ។ info
التفاسير:

external-link copy
15 : 2

ٱللَّهُ يَسۡتَهۡزِئُ بِهِمۡ وَيَمُدُّهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ

អល់ឡោះចំអកលេងសើចចំពោះពួកគេវិញ ហើយទ្រង់ បន្ដឱ្យពួកគេស្ថិតនៅក្នុងភាពវងេ្វងរបស់ពួកគេ ដោយពួកគេស្រពេចស្រពិល។ info
التفاسير:

external-link copy
16 : 2

أُوْلَٰٓئِكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلضَّلَٰلَةَ بِٱلۡهُدَىٰ فَمَا رَبِحَت تِّجَٰرَتُهُمۡ وَمَا كَانُواْ مُهۡتَدِينَ

ពួកអ្នកទាំងនោះ គឺជាពួកដែលបានយកការចង្អុលបង្ហាញ មកប្ដូរយកភាពវងេ្វង ហើយការធ្វើជំនួញរបស់ពួកគេបែបនេះគ្មាន ចំណេញអ្វីឡើយ ហើយពួកគេក៏មិនមែនជាពួកដែលបានទទួល ការចង្អុលបង្ហាញដែរ។ info
التفاسير: