আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ- মৰ্কজ ৰুওৱাদুত তাৰ্জামাহ

পৃষ্ঠা নং:close

external-link copy
34 : 8

وَمَا لَهُمۡ أَلَّا يُعَذِّبَهُمُ ٱللَّهُ وَهُمۡ يَصُدُّونَ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَمَا كَانُوٓاْ أَوۡلِيَآءَهُۥٓۚ إِنۡ أَوۡلِيَآؤُهُۥٓ إِلَّا ٱلۡمُتَّقُونَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

តើមានអ្វីដែលរារាំងមិនឱ្យអល់ឡោះដាក់ទណ្ឌកម្មពួកគេ(ពួកមុស្ហរីគីន) ខណៈដែលពួកគេបានរារាំងអ្នកដទៃពីម៉ាស្ជិតអាល់ហារ៉ម ហើយពួកគេក៏មិនមែនជាអ្នកគាំពាររបស់ទ្រង់ដែរនោះ? តាមពិត អ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លាចប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេ(ពួកមុស្ហរីគីន)មិនដឹងឡើយ។ info
التفاسير:

external-link copy
35 : 8

وَمَا كَانَ صَلَاتُهُمۡ عِندَ ٱلۡبَيۡتِ إِلَّا مُكَآءٗ وَتَصۡدِيَةٗۚ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ

ហើយការគោរពសក្ការៈរបស់ពួកគេ(ពួកមុស្ហរីគីន)នៅឯម៉ាស្ជិតហារ៉មនោះ គ្មានអ្វីក្រៅពីការហួចលេង និងទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក់រសជាតិទណ្ឌកម្មចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។ info
التفاسير:

external-link copy
36 : 8

إِنَّ ٱلَّذِينَ كَفَرُواْ يُنفِقُونَ أَمۡوَٰلَهُمۡ لِيَصُدُّواْ عَن سَبِيلِ ٱللَّهِۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيۡهِمۡ حَسۡرَةٗ ثُمَّ يُغۡلَبُونَۗ وَٱلَّذِينَ كَفَرُوٓاْ إِلَىٰ جَهَنَّمَ يُحۡشَرُونَ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ ពួកគេបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ ពួកគេនឹងបរិច្ចាគវា។ ក្រោយមក ពួកគេនឹងស្តាយក្រោយ។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យ។ ហើយពួកដែលប្រឆាំងនឹងត្រូវគេប្រមូលទៅកាន់នរកជើហាន់ណាំ។ info
التفاسير:

external-link copy
37 : 8

لِيَمِيزَ ٱللَّهُ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِ وَيَجۡعَلَ ٱلۡخَبِيثَ بَعۡضَهُۥ عَلَىٰ بَعۡضٖ فَيَرۡكُمَهُۥ جَمِيعٗا فَيَجۡعَلَهُۥ فِي جَهَنَّمَۚ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ

ដើម្បីអល់ឡោះទ្រង់ញែកប្រការអាក្រក់ចេញពីប្រការល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ទាំងអស់នោះគរលើគ្នាជាបន្តបន្ទាប់ រួចទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។ info
التفاسير:

external-link copy
38 : 8

قُل لِّلَّذِينَ كَفَرُوٓاْ إِن يَنتَهُواْ يُغۡفَرۡ لَهُم مَّا قَدۡ سَلَفَ وَإِن يَعُودُواْ فَقَدۡ مَضَتۡ سُنَّتُ ٱلۡأَوَّلِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿថា៖ ប្រសិនបើពួកគេបញ្ឈប់(ភាពគ្មានជំនឿ)នោះ គេ(អល់ឡោះ)នឹងអភ័យទោសដល់ពួកគេនូវអ្វី(បាបកម្ម)ដែលពួកគេបានសាងកន្លងមក។ តែប្រសិនបើពួកគេវិលត្រឡប់(ទៅរកភាពគ្មានជំនឿ)វិញនោះ ពិតប្រាកដណាស់ មាគ៌ារបស់អ្នកជំនាន់មុនបានកើតឡើងរួចទៅហើយ។ info
التفاسير:

external-link copy
39 : 8

وَقَٰتِلُوهُمۡ حَتَّىٰ لَا تَكُونَ فِتۡنَةٞ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِۚ فَإِنِ ٱنتَهَوۡاْ فَإِنَّ ٱللَّهَ بِمَا يَعۡمَلُونَ بَصِيرٞ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកគេ រហូតទាល់តែភាពវឹកវរ(អំពើស្ហ៊ីរិក និងការរារាំងអ្នកមូស្លីមពីសាសនារបស់អល់ឡោះ)លែងកើតមាន ហើយសាសនា(ការគោរពសក្ការៈ)ទាំងអស់ គឺសម្រាប់អល់ឡោះជាម្ចាស់(តែមួយ)។ ហើយប្រសិនបើពួកគេបញ្ឈប់(នូវអំពើទាំងអស់នោះ) ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ info
التفاسير:

external-link copy
40 : 8

وَإِن تَوَلَّوۡاْ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَوۡلَىٰكُمۡۚ نِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ

តែប្រសិនបើពួកគេបែរចេញវិញនោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកគាំពាររបស់ពួកអ្នក។ ទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតផងដែរ។ info
التفاسير: