আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ- মৰ্কজ ৰুওৱাদুত তাৰ্জামাহ

পৃষ্ঠা নং:close

external-link copy
12 : 25

إِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٖ سَمِعُواْ لَهَا تَغَيُّظٗا وَزَفِيرٗا

នៅពេលដែលនរកបានឃើញពួកគេ(ពួកប្រឆាំង)ពីកន្លែងដ៏ឆ្ងាយ ពួកគេនឹងឮសំឡេងខឹងសម្បា និងសំឡេងគ្រហឹមយ៉ាងខ្លាំងពីនរកនោះជាមិនខាន។ info
التفاسير:

external-link copy
13 : 25

وَإِذَآ أُلۡقُواْ مِنۡهَا مَكَانٗا ضَيِّقٗا مُّقَرَّنِينَ دَعَوۡاْ هُنَالِكَ ثُبُورٗا

ហើយនៅពេលដែលគេបោះពួកទាំងនោះទៅក្នុងកន្លែងដ៏ចង្អៀត(នៃឋាននរក)ដោយដៃរបស់ពួកគេត្រូវបានចងភ្ជាប់ទៅនឹងក(ដោយច្រវាក់) ពួកគេក៏បួងសួងឱ្យខ្លួនឯងវិនាសអន្តរាយ។ info
التفاسير:

external-link copy
14 : 25

لَّا تَدۡعُواْ ٱلۡيَوۡمَ ثُبُورٗا وَٰحِدٗا وَٱدۡعُواْ ثُبُورٗا كَثِيرٗا

(មានគេនិយាយថា៖) នៅថ្ងៃនេះ ចូរពួកអ្នកកុំបួងសួងឱ្យខ្លួនឯងវិនាសអន្តរាយតែមួយដង។ តែពួកអ្នកត្រូវបួងសួងសុំ(ឱ្យខ្លួនឯងវិនាស)ឱ្យបានច្រើនដង(ទើបត្រូវ)។ info
التفاسير:

external-link copy
15 : 25

قُلۡ أَذَٰلِكَ خَيۡرٌ أَمۡ جَنَّةُ ٱلۡخُلۡدِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۚ كَانَتۡ لَهُمۡ جَزَآءٗ وَمَصِيرٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើ(ទណ្ឌកម្ម)ទាំងនោះល្អប្រសើរជាង ឬក៏ឋានសួគ៌ដ៏អមតៈដែលគេបានសន្យាចំពោះអ្នកដែលកោតខ្លាច(អល់ឡោះ)នោះប្រសើរជាង? វាជាការតបស្នង និងជាកន្លែងវិលត្រឡប់សម្រាប់ពួកគេ(អ្នកមានជំនឿ)។ info
التفاسير:

external-link copy
16 : 25

لَّهُمۡ فِيهَا مَا يَشَآءُونَ خَٰلِدِينَۚ كَانَ عَلَىٰ رَبِّكَ وَعۡدٗا مَّسۡـُٔولٗا

នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នាជារៀងរហូត។ ហើយការសន្យារបស់ព្រះជាម្ចាស់អ្នក គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
17 : 25

وَيَوۡمَ يَحۡشُرُهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمۡ أَضۡلَلۡتُمۡ عِبَادِي هَٰٓؤُلَآءِ أَمۡ هُمۡ ضَلُّواْ ٱلسَّبِيلَ

ហើយនៅថ្ងៃដែលទ្រង់ប្រមូលផ្តុំពួកគេ(ពួកមុស្ហរីគីន) និងអ្វីដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះ ពេលនោះទ្រង់នឹងសួរទៅកាន់ពួកវា(ព្រះនានា)ថា៖ តើពួកឯងឬដែលបានធ្វើឱ្យខ្ញុំបម្រើរបស់យើងវង្វេង ឬមួយពួកគេបានវង្វេងចេញពីមាគ៌ា(ដ៏ត្រឹមត្រូវដោយខ្លួនឯង)? info
التفاسير:

external-link copy
18 : 25

قَالُواْ سُبۡحَٰنَكَ مَا كَانَ يَنۢبَغِي لَنَآ أَن نَّتَّخِذَ مِن دُونِكَ مِنۡ أَوۡلِيَآءَ وَلَٰكِن مَّتَّعۡتَهُمۡ وَءَابَآءَهُمۡ حَتَّىٰ نَسُواْ ٱلذِّكۡرَ وَكَانُواْ قَوۡمَۢا بُورٗا

ពួកវាបានឆ្លើយថា៖ ព្រះអង្គមហាស្អាតស្អំ។ មិនសក្ដិសមឡើយចំពោះពួកយើងដែលយកអ្នកផ្សេងក្រៅពីព្រះអង្គធ្វើជាអ្នកគាំពារ។ ក៏ប៉ុន្តែ ព្រះអង្គបានផ្តល់ភាពសោយសុខដល់ពួកគេ និងជីដូនជីតារបស់ពួកគេ រហូតដល់ពួកគេបានភ្លេចនូវការរំឭក(ចំពោះព្រះអង្គ)។ ហើយពួកគេគឺជាក្រុមដែលវិនាសអន្តរាយ។ info
التفاسير:

external-link copy
19 : 25

فَقَدۡ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسۡتَطِيعُونَ صَرۡفٗا وَلَا نَصۡرٗاۚ وَمَن يَظۡلِم مِّنكُمۡ نُذِقۡهُ عَذَابٗا كَبِيرٗا

ជាការពិតណាស់ ពួកវាបានបដិសេធនឹងពួកអ្នក(ពួកមុស្ហរីគីន)ចំពោះអ្វីដែលពួកអ្នកបាននិយាយ។ ដូច្នេះ ពួកអ្នកមិនអាចការពារខ្លួនពីទណ្ឌកម្ម ហើយក៏មិនអាចជួយដល់ខ្លួនបាននោះដែរ។ ហើយជនណាដែលបំពានក្នុងចំណោមពួកអ្នក យើងនឹងឱ្យគេភ្លក់នូវទណ្ឌកម្មដ៏ធំធេងបំផុត។ info
التفاسير:

external-link copy
20 : 25

وَمَآ أَرۡسَلۡنَا قَبۡلَكَ مِنَ ٱلۡمُرۡسَلِينَ إِلَّآ إِنَّهُمۡ لَيَأۡكُلُونَ ٱلطَّعَامَ وَيَمۡشُونَ فِي ٱلۡأَسۡوَاقِۗ وَجَعَلۡنَا بَعۡضَكُمۡ لِبَعۡضٖ فِتۡنَةً أَتَصۡبِرُونَۗ وَكَانَ رَبُّكَ بَصِيرٗا

ហើយយើងមិនដែលបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែពួកគេចេះទទួលទានអាហារ និងចេះដើរផ្សារ(ដូចគេឯង)នោះឡើយ។ ហើយយើងបានយកពួកអ្នក(ឱមនុស្សលោក)ធ្វើជាការសាកល្បងចំពោះគ្នាទៅវិញទៅមក ថាតើពួកអ្នកចេះអត់ធ្មេត់ដែរឬទេ? ហើយព្រះជាម្ចាស់របស់អ្នក ទ្រង់មហាឃើញបំផុត។ info
التفاسير: