আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ- মৰ্কজ ৰুওৱাদুত তাৰ্জামাহ

পৃষ্ঠা নং:close

external-link copy
102 : 2

وَٱتَّبَعُواْ مَا تَتۡلُواْ ٱلشَّيَٰطِينُ عَلَىٰ مُلۡكِ سُلَيۡمَٰنَۖ وَمَا كَفَرَ سُلَيۡمَٰنُ وَلَٰكِنَّ ٱلشَّيَٰطِينَ كَفَرُواْ يُعَلِّمُونَ ٱلنَّاسَ ٱلسِّحۡرَ وَمَآ أُنزِلَ عَلَى ٱلۡمَلَكَيۡنِ بِبَابِلَ هَٰرُوتَ وَمَٰرُوتَۚ وَمَا يُعَلِّمَانِ مِنۡ أَحَدٍ حَتَّىٰ يَقُولَآ إِنَّمَا نَحۡنُ فِتۡنَةٞ فَلَا تَكۡفُرۡۖ فَيَتَعَلَّمُونَ مِنۡهُمَا مَا يُفَرِّقُونَ بِهِۦ بَيۡنَ ٱلۡمَرۡءِ وَزَوۡجِهِۦۚ وَمَا هُم بِضَآرِّينَ بِهِۦ مِنۡ أَحَدٍ إِلَّا بِإِذۡنِ ٱللَّهِۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمۡ وَلَا يَنفَعُهُمۡۚ وَلَقَدۡ عَلِمُواْ لَمَنِ ٱشۡتَرَىٰهُ مَا لَهُۥ فِي ٱلۡأٓخِرَةِ مِنۡ خَلَٰقٖۚ وَلَبِئۡسَ مَا شَرَوۡاْ بِهِۦٓ أَنفُسَهُمۡۚ لَوۡ كَانُواْ يَعۡلَمُونَ

ហើយពួកគេបែរជាបានធ្វើតាមពាក្យភូតកុហករបស់ស្ហៃតន(ដែលចោទប្រកាន់)ទៅលើរជ្ជកាលរបស់ព្យាការីស៊ូឡៃម៉ានទៅវិញ។ ហើយព្យាការីស៊ូឡៃម៉ានមិនបានប្រឆាំង(នឹងអល់ឡោះ)នោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេដែលបានប្រឆាំងនោះ ដោយពួកវាបានបង្រៀនមន្តអាគមដល់មនុស្សលោក ហើយនិងអ្វីដែលគេបញ្ចុះទៅចំពោះម៉ាឡាអីកាត់ទាំងពីរគឺ ម៉ាឡាអ៊ីកាត់ហារូត និងម៉ារូត ដែលនៅទីក្រុងបាប៊ីឡូន។ ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបានបង្រៀនមន្តអាគមដល់នរណាម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមានថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះមនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះតាមរយៈការរៀនមន្តអាគមនេះ)ឱ្យសោះ។ ពេលនោះ ពួកគេក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរនូវអ្វីដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នា។ ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់បានឡើយ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ពួកគេ និងគ្មានបានផលប្រយោជន៍ដល់អ្វីពួកគេទាល់តែសោះ។ ជាការពិតណាស់ ពួកគេ(ពួកយូដាទាំងនោះ)ពិតជាបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹងមិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេយកខ្លួនរបស់គេប្តូរយកមន្តអាគមបែបនេះ ប្រសិនបើពួកគេបានដឹង។ info
التفاسير:

external-link copy
103 : 2

وَلَوۡ أَنَّهُمۡ ءَامَنُواْ وَٱتَّقَوۡاْ لَمَثُوبَةٞ مِّنۡ عِندِ ٱللَّهِ خَيۡرٞۚ لَّوۡ كَانُواْ يَعۡلَمُونَ

ហើយប្រសិនបើពួកគេមានជំនឿ ហើយនិងកោតខ្លាច(អល់ឡោះ)នោះ ផលបុណ្យដែលមាននៅឯអល់ឡោះ គឺល្អប្រសើរបំផុត ប្រសិនបើពួកគេបានដឹង។ info
التفاسير:

external-link copy
104 : 2

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقُولُواْ رَٰعِنَا وَقُولُواْ ٱنظُرۡنَا وَٱسۡمَعُواْۗ وَلِلۡكَٰفِرِينَ عَذَابٌ أَلِيمٞ

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រើពាក្យថា “រ៉អ៊ីណា” (មានន័យថា៖ សូមអ្នកថែរក្សាយើងផង) ដោយសារតែពួកគេបានកែប្រែអត្ថន័យនៃពាក្យនេះទៅជាន័យអាក្រក់វិញ តែពួកអ្នកត្រូវប្រើពាក្យ “អ៊ុនហ្សុរណា”វិញ (មានន័យថា៖ សូមរង់ចាំពួកយើងយល់សម្តីរបស់អ្នកសិន) ហើយចូរពួកអ្នកស្តាប់តាម។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
105 : 2

مَّا يَوَدُّ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَلَا ٱلۡمُشۡرِكِينَ أَن يُنَزَّلَ عَلَيۡكُم مِّنۡ خَيۡرٖ مِّن رَّبِّكُمۡۚ وَٱللَّهُ يَخۡتَصُّ بِرَحۡمَتِهِۦ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ

ពួកដែលប្រឆាំងក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន គឺពួកគេមិនពេញចិត្តចំពោះប្រការល្អដែលព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឱ្យពួកអ្នកឡើយ។ ហើយអល់ឡោះជាអ្នកកំណត់ក្តីករុណារបស់ទ្រង់ចំពោះតែជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់គឺមាននូវការប្រោសប្រទានដ៏ធំធេងបំផុត។ info
التفاسير: