আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

external-link copy
18 : 47

فَهَلۡ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأۡتِيَهُم بَغۡتَةٗۖ فَقَدۡ جَآءَ أَشۡرَاطُهَاۚ فَأَنَّىٰ لَهُمۡ إِذَا جَآءَتۡهُمۡ ذِكۡرَىٰهُمۡ

ដូច្នេះ តើពួកប្រឆាំងនោះ គ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗ ដោយពួកគេមិនបានដឹងមុនឡើយនោះឬ? ពិតប្រាកដណាស់ សញ្ញាទាំងឡាយរបស់ថ្ងៃបរលោកនោះបានលេចឡើងរួចទៅហើយ ដែលក្នុងនោះ គឺការតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ) និងការប្រេះបែក(ជាពីរ)របស់ព្រះចន្ទ។ ដូច្នេះ តើពួកគេមានការភ្ញាក់រលឹកយ៉ាងដូចម្តេច នៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេហើយនោះ? info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• اقتصار همّ الكافر على التمتع في الدنيا بالمتع الزائلة.
• ពួកប្រឆាំងខ្វាយខ្វល់តែជាមួយនឹងការសោយសុខក្នុងលោកិយដែលនឹងត្រូវបាត់បង់នេះប៉ុណ្ណោះ។ info

• المقابلة بين جزاء المؤمنين وجزاء الكافرين تبيّن الفرق الشاسع بينهما؛ ليختار العاقل أن يكون مؤمنًا، ويختار الأحمق أن يكون كافرًا.
• ការប្រៀបធៀបរវាងការតបស្នងចំពោះបណ្តាអ្នកដែលមានជំនឿ និងការតបស្នងចំពោះពួកដែលគ្មានជំនឿ គឺបានបញ្ជាក់ពីភាពខុសគ្នាយ៉ាងដាច់ឆ្ងាយរវាងក្រុមទាំងពីរ ដើម្បីឲ្យអ្នកដែលមានប្រាជ្ញាជ្រើសរើសធ្វើជាអ្នកមានជំនឿ ហើយអ្នកដែលល្ងង់ខ្លៅជ្រើសរើសធ្វើជាអ្នកដែលគ្មានជំនឿ។ info

• بيان سوء أدب المنافقين مع رسول الله صلى الله عليه وسلم.
• បង្ហាញអំពីភាពអសីលធម៌របស់ពួកពុតត្បុតជាមួយអ្នកនាំសារមូហាំម៉ាត់។ info

• العلم قبل القول والعمل.
• ចំណេះដឹងត្រូវមានមុនពាក្យសម្តី និងទង្វើ។ info