আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

យ៉ាស៊ីន

ছুৰাৰ উদ্দেশ্য:
إثبات الرسالة والبعث ودلائلهما.
ទទួលស្គាល់ចំពោះសាររបស់អល់ឡោះ និងការពង្រស់ឡើងវិញ ហើយនិងភស្តុតាងដែលបញ្ជាក់ទៅលើប្រការទាំងពីរនេះ។ info

external-link copy
1 : 36

يسٓ

យ៉ា ស៊ីន (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 36

وَٱلۡقُرۡءَانِ ٱلۡحَكِيمِ

អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលវាក្យខណ្ឌទាំងឡាយរបស់វាប្រកបទៅដោយគតិបណ្ឌិត ហើយដែលប្រការមិនពិតមិនអាចមកដល់វា ទាំងពីមុខ និងពីក្រោយវាបានឡើយ។ info
التفاسير:

external-link copy
3 : 36

إِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ

ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសារដែលអល់ឡោះទ្រង់បានបញ្ជូនពួកគេទៅកាន់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដើម្បីបង្គាប់ប្រើពួកគេឲ្យទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ និងគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់។ info
التفاسير:

external-link copy
4 : 36

عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ

ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់។ ហើយមាគ៌ាដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់នេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់របស់អ្នក ជាអ្នកដែលមហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ និងមហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ info
التفاسير:

external-link copy
5 : 36

تَنزِيلَ ٱلۡعَزِيزِ ٱلرَّحِيمِ

ដែលស្ថិតនៅលើមាគ៌ាដ៏ត្រង់ និងក្បួនច្បាប់ដ៏ត្រង់។ ហើយមាគ៌ាដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់នេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់របស់អ្នកដែលមហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ និងមហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ info
التفاسير:

external-link copy
6 : 36

لِتُنذِرَ قَوۡمٗا مَّآ أُنذِرَ ءَابَآؤُهُمۡ فَهُمۡ غَٰفِلُونَ

យើងបានបញ្ចុះគម្ពីរនោះមកឲ្យអ្នក ដើម្បីឲ្យអ្នកដាស់តឿនព្រមានបន្លាចទៅចំពោះក្រុមមួយ ពោលគឺពួកអារ៉ាប់ ដែលពុំធ្លាប់មានអ្នកនាំសារណាម្នាក់ដែលដាស់តឿនព្រមានពួកគេនោះបានមកដល់ពួកគេឡើយ។ ដូច្នេះហើយ ពួកគេគឺជាពួកដែលធ្វេសប្រហែសអំពីសេចក្តីជំនឿ និងការគោរពសក្ការៈចំពោះទ្រង់តែមួយ។ ក៏ដូចគ្នាដែរ រាល់ប្រជាជាតិទាំងឡាយដែលបានដាច់អំពីពួកគេនូវការដាស់តឿនព្រមាននោះ គឺត្រូវការអ្នកនាំសារដើម្បីមកដាស់តឿនព្រមានពួកគេ។ info
التفاسير:

external-link copy
7 : 36

لَقَدۡ حَقَّ ٱلۡقَوۡلُ عَلَىٰٓ أَكۡثَرِهِمۡ فَهُمۡ لَا يُؤۡمِنُونَ

ពិតប្រាកដណាស់ ទណ្ឌកម្មអំពីអល់ឡោះចាំបាច់ត្រូវតែធ្លាក់ទៅលើពួកគេភាគច្រើន(ពួកមុស្ហរីគីនម៉ាក្កះ) បន្ទាប់ពីការពិតអំពីអល់ឡោះជាម្ចាស់ដែលបាននាំមកតាមរយៈអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ តែពួកគេបែរជាមិនមានជំនឿចំពោះវាទៅវិញ ហើយបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេដដែល។ ជាការពិតណាស់ ពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ដែរ ហើយពួកគេមិនធ្វើតាមការពិតដែលគាត់បាននាំមកឲ្យពួកគេឡើយ។ info
التفاسير:

external-link copy
8 : 36

إِنَّا جَعَلۡنَا فِيٓ أَعۡنَٰقِهِمۡ أَغۡلَٰلٗا فَهِيَ إِلَى ٱلۡأَذۡقَانِ فَهُم مُّقۡمَحُونَ

ការប្រៀបធៀបចំពោះពួកគេក្នុងរឿងនោះ ប្រៀបដូចជាអ្នកដែលត្រូវបានដាក់ច្រវាក់ជាប់នៅនឹងករបស់ពួកគេ ហើយដៃទាំងគូរបស់ពួកគេត្រូវបានចងភ្ជាប់ជាមួយនឹងករបស់ពួកគេដាក់នៅក្រោមចង្ការរបស់ពួកគេ ធ្វើឲ្យក្បាលរបស់ពួកគេងើយទៅលើមេឃ ដោយពួកគេមិនអាចឱនចុះបានឡើយ។ ពិតប្រាកដណាស់ ពួកទាំងនោះត្រូវបានដាក់ច្រវាក់មិនឲ្យមានជំនឿចំពោះអល់ឡោះឡើយ ដែលជាហេតុធ្វើឲ្យគេមិនអាចគោរពតាមទ្រង់បានឡើយ ហើយពួកគេក៏មិនឱនក្បាលរបស់ពួកគេដើម្បីទ្រង់ដែរ។ info
التفاسير:

external-link copy
9 : 36

وَجَعَلۡنَا مِنۢ بَيۡنِ أَيۡدِيهِمۡ سَدّٗا وَمِنۡ خَلۡفِهِمۡ سَدّٗا فَأَغۡشَيۡنَٰهُمۡ فَهُمۡ لَا يُبۡصِرُونَ

ហើយយើងបានដាក់រនាំងមួយដែលបាំងការពិតនៅពីមុខពួកគេ និងនៅពីក្រោយពួកគេ។ ហើយយើងបានបិតបាំងភ្នែករបស់ពួកគេអំពីការពិត។ ដូច្នេះ ពួកគេមិនអាចមើលឃើញការពិតនូវការមើលឃើញមួយដែលពួកគេអាចទាញយកផលប្រយោជន៍អំពីវាឡើយ។ រឿងរ៉ាវដែលបានកើតឡើងចំពោះពួកគេដូច្នោះ គឺក្រោយពីពួកគេបានស្តែងចេញនូវភាពចចេសរឹងរូសរបស់ពួកគេ និងការបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ។ info
التفاسير:

external-link copy
10 : 36

وَسَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ

វាដូចតែគ្នាទេសម្រាប់ពួកប្រឆាំងដែលចចេសរឹងរូសមិនព្រមទទួលយកការពិតទាំងនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនបន្លាចពួកគេ ឬក៏មិនដាស់តឿនបន្លាចពួកគេក៏ដោយ ក៏ពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកពីអល់ឡោះនោះដែរ។ info
التفاسير:

external-link copy
11 : 36

إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكۡرَ وَخَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِۖ فَبَشِّرۡهُ بِمَغۡفِرَةٖ وَأَجۡرٖ كَرِيمٍ

ពិតប្រាកដណាស់ អ្នកដែលអាចទទួលផលពិតប្រាកដអំពីការដាស់តឿនព្រមានរបស់អ្នកនោះ គឺអ្នកដែលបានជឿជាក់នឹងគម្ពីរគួរអាននេះ និងបានដើរតាមអ្វីដែលមានចែងក្នុងវា ហើយកោតខ្លាចម្ចាស់របស់គេនៅពេលដែលគេនៅកន្លែងស្ងាត់ ខណៈដែលគ្មាននរណាម្នាក់ឃើញគេក្រៅពីទ្រង់។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះថា ជាការពិតណាស់ រូបគេនឹងត្រូវទទួលបាននូវការលុបលាងទោសកំហុសពីអល់ឡោះចំពោះបាបកម្មរបស់គេ និងទទួលបាននូវការអភ័យទោសពីទ្រង់ ព្រមទាំងទទួលបាននូវផលបុណ្យដ៏ធំធេងដែលកំពុងតែរង់ចាំរូបគេនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌។ info
التفاسير:

external-link copy
12 : 36

إِنَّا نَحۡنُ نُحۡيِ ٱلۡمَوۡتَىٰ وَنَكۡتُبُ مَا قَدَّمُواْ وَءَاثَٰرَهُمۡۚ وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ فِيٓ إِمَامٖ مُّبِينٖ

ពិតប្រាកដណាស់ យើងជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ ដោយពង្រស់ពួកគេឲ្យរស់ឡើងវិញនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ ហើយយើងកត់ត្រាទុកនូវអំពើល្អ និងអំពើអាក្រក់របស់ពួកគេដែលពួកគេបានសាងនៅក្នុងជីវិតលោកិយរបស់ពួកគេ ហើយយើងក៏កត់ត្រាទុកផងដែរនូវកេរដំណែលល្អៗរបស់ពួកគេ ដូចជាការបរិច្ចាគទាន ឬកេរដំណែលអាក្រក់(របស់ពួកគេ) ដូចជាភាពគ្មានជំនឿដែលពួកគេបានបន្សល់ទុកក្រោយពីពួកគេបានស្លាប់។ ហើយពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយយ៉ាងច្បាស់លាស់ នោះគឺសៀវភៅកំណត់ត្រា ឡាវហ៊ុលម៉ះហ្វ៊ូស។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• العناد مانع من الهداية إلى الحق.
• ភាពចចេសរឹងរូស គឺជារបាំងដែលរារាំងអំពីការទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info

• العمل بالقرآن وخشية الله من أسباب دخول الجنة.
• ការអនុវត្តតាមគម្ពីរគួរអាន និងការកោតខ្លាចអល់ឡោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យចូលឋានសួគ៌។ info

• فضل الولد الصالح والصدقة الجارية وما شابههما على العبد المؤمن.
• ឧត្តមភាពនៃកូនកតញ្ញូ និងការបរិច្ចាគទាន និងទង្វើផ្សេងទៀតដែលស្រដៀងគ្នានេះចំពោះខ្ញុំបម្រើអល់ឡោះដែលជាអ្នកមានជំនឿ។ info