আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

external-link copy
48 : 33

وَلَا تُطِعِ ٱلۡكَٰفِرِينَ وَٱلۡمُنَٰفِقِينَ وَدَعۡ أَذَىٰهُمۡ وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلٗا

ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតក្នុងរឿងដែលពួកគេអំពាវនាវទៅកាន់ការរារាំង(អ្នកដទៃ)អំពីសាសនារបស់អល់ឡោះឲ្យសោះ ហើយចូរបែរចេញពីពួកគេចុះ។ សង្ឃឹមថាការធ្វើបែបនោះ គឺអាចអូសទាញពួកគេឲ្យមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេបាន។ ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះរាល់គ្រប់កិច្ចការរបស់អ្នក ដែលក្នុងនោះ រួមមានការជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកផងដែរ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ ដែលខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ប្រគល់ការទុកចិត្តចំពោះកិច្ចការរបស់ពួកគេទាំងក្នុងលោកិយនិងថ្ងៃបរលោកទៅចំពោះទ្រង់នោះ។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• الصبر على الأذى من صفات الداعية الناجح.
• ការអត់ធ្មត់លើប្រការអាក្រក់ទាំងឡាយ គឺជាលក្ខណៈសម្បត្តិរបស់អ្នកអំពាវនាវដែលជោគជ័យ។ info

• يُنْدَب للزوج أن يعطي مطلقته قبل الدخول بها بعض المال جبرًا لخاطرها.
• គប្បីលើបុរសជាប្តីត្រូវផ្តល់ទ្រព្យសម្បត្តិមួយចំនួនដល់ស្ត្រីជាភរិយាដែលបានលែងលះមុនពេលផ្សំដំណេកជាមួយគ្នា ដើម្បីជាការប៉ះប៉ូវផ្លូវចិត្តរបស់នាង។ info

• خصوصية النبي صلى الله عليه وسلم بجواز نكاح الهبة، وإن لم يحدث منه.
• ករណីពិសេសមួយសម្រាប់ព្យាការីមូហាំម៉ាត់ ដោយគេអនុញ្ញាតឲ្យគាត់រៀបការដោយមិនចាំបាច់ប្រគល់ប្រាក់ខាន់ស្លា ទោះបីរឿងនោះមិនបានកើតឡើងចំពោះគាត់ក៏ដោយ។ info