আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

external-link copy
39 : 33

ٱلَّذِينَ يُبَلِّغُونَ رِسَٰلَٰتِ ٱللَّهِ وَيَخۡشَوۡنَهُۥ وَلَا يَخۡشَوۡنَ أَحَدًا إِلَّا ٱللَّهَۗ وَكَفَىٰ بِٱللَّهِ حَسِيبٗا

បណ្តាព្យាការីទាំងនោះ គឺជាអ្នកដែលបានផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះដែលត្រូវបានបញ្ចុះមកលើពួកគេទៅកាន់ប្រជាជាតិរបស់ពួកគេ ហើយពួកគេមិនខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះឡើយ។ ដូច្នេះ ពួកគេមិនបានបែរទៅរកអ្វីដែលអ្នកដទៃនិយាយនោះឡើយនៅពេលដែលពួកគេធ្វើនូវអ្វីដែលអល់ឡោះបានអនុញ្ញាតឲ្យពួកគេនោះ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សានូវទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ដើម្បីទ្រង់ជំនុំជម្រះពួកគេលើទង្វើទាំងនោះ ហើយទ្រង់នឹងតបស្នងដល់ពួកគេ។ ប្រសិនបើទង្វើរបស់ពួកគេល្អ នោះគេនឹងទទួលបានផលល្អ តែប្រសិនបើទង្វើរបស់ពួកគេអាក្រក់វិញ នោះគេក៏នឹងទទួលបានផលអាក្រក់ដែរ។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• وجوب استسلام المؤمن لحكم الله والانقياد له.
• ចាំបាច់លើអ្នកមានជំនឿត្រូវទទួលយករាល់បទបញ្ជាទាំងឡាយរបស់អល់ឡោះ។ info

• اطلاع الله على ما في النفوس.
• អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលមាននៅក្នុងចិត្ត។ info

• من مناقب أم المؤمنين زينب بنت جحش: أنْ زوّجها الله من فوق سبع سماوات.
• ក្នុងចំណោមលក្ខណៈពិសេសរបស់មាតានៃអ្នកមានជំនឿ ហ្ស៊ៃណប់ កូនស្រី ហ្ជះសិន គឺអល់ឡោះជាម្ចាស់ទ្រង់បានរៀបអាពាហ៍ពិពាហ៍ឲ្យគាត់នឹងព្យាការីមូហាំម៉ាត់ពីលើមេឃប្រាំពីជាន់មក។ info

• فضل ذكر الله، خاصة وقت الصباح والمساء.
• ឧត្តមភាពនៃការរំលឹកចំពោះអល់ឡោះ ជាពិសេសនៅពេលព្រឹក និងពេលល្ងាច។ info