আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

পৃষ্ঠা নং:close

external-link copy
36 : 27

فَلَمَّا جَآءَ سُلَيۡمَٰنَ قَالَ أَتُمِدُّونَنِ بِمَالٖ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيۡرٞ مِّمَّآ ءَاتَىٰكُمۚ بَلۡ أَنتُم بِهَدِيَّتِكُمۡ تَفۡرَحُونَ

ហើយនៅពេលដែលអ្នកនាំសាររបស់ម្ចាស់ក្សត្រីយ៍ ហើយនិងមន្ត្រីដែលនៅជាមួយគេនោះបាននាំយកនូវតង្វាយទៅកាន់ព្យាការីស៊ូឡៃម៉ាននោះ ព្យាការីស៊ូឡៃម៉ានក៏បានបដិសេធនឹងពួកគេចំពោះការបញ្ជូនតង្វាយមកនេះកាន់គាត់ ដោយគាត់បានពោលថាៈ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(តង្វាយ)ទាំងនេះឲ្យខ្ញុំដើម្បីឲ្យខ្ញុំលើកលែងដល់ពួកអ្នកឬ? ពិតណាស់ អ្វីដែលអល់ឡោះបានប្រទានឲ្យខ្ញុំនៃភាពជាព្យាការី ភាពជាស្តេចផែនដី និងទ្រព្យសម្បត្តិទាំងឡាយនោះ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ផ្ទុយទៅវិញ ពួកអ្នកវិញទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្តល់ឲ្យពួកអ្នកអំពីលាភសក្ការៈលោកិយនោះ។ info
التفاسير:

external-link copy
37 : 27

ٱرۡجِعۡ إِلَيۡهِمۡ فَلَنَأۡتِيَنَّهُم بِجُنُودٖ لَّا قِبَلَ لَهُم بِهَا وَلَنُخۡرِجَنَّهُم مِّنۡهَآ أَذِلَّةٗ وَهُمۡ صَٰغِرُونَ

ព្យាការីស៊ូឡៃម៉ាន បាននិយាយទៅកាន់អ្នកនាំសាររបស់មហាក្សត្រីយ៍នោះថាៈ ចូរអ្នកនាំយកតង្វាយដែលអ្នកបាននាំមកនេះត្រឡប់ទៅកាន់ពួកគេវិញចុះ។ យើងពិតជានឹងដឹកនាំកងទ័ពឆ្ពោះទៅកាន់ព្រះនាង និងក្រុមរបស់ព្រះនាង ដែលពួកគេមិនអាចមានសមត្ថភាពទប់ទល់ និងប្រឈមមុខនឹងពួកគេ(កងទ័ពរបស់យើង)បានឡើយ ហើយយើងពិតជានឹងបណ្តេញពួកគេចេញពីទឹកដីសាហ្ពាក់យ៉ាងអាម៉ាស់បំផុតក្រោយពីពួកគេធ្លាប់ជាពួកដែលមានភាពក្លាំងក្លានៅក្នុងទឹកដីនោះ ប្រសិនបើពួកគេមិនព្រមមកប្រគល់ខ្លួនចំពោះយើងទេនោះ។ info
التفاسير:

external-link copy
38 : 27

قَالَ يَٰٓأَيُّهَا ٱلۡمَلَؤُاْ أَيُّكُمۡ يَأۡتِينِي بِعَرۡشِهَا قَبۡلَ أَن يَأۡتُونِي مُسۡلِمِينَ

ព្យាការីស៊ូឡៃម៉ានបាននិយាយទៅកាន់មន្ត្រីរបស់គាត់ថាៈ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យខ្ញុំមុននឹងពួកគេមកប្រគល់ខ្លួនឲ្យខ្ញុំ(ចូលសាសនាឥស្លាម)នោះ? info
التفاسير:

external-link copy
39 : 27

قَالَ عِفۡرِيتٞ مِّنَ ٱلۡجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن تَقُومَ مِن مَّقَامِكَۖ وَإِنِّي عَلَيۡهِ لَقَوِيٌّ أَمِينٞ

អ៊ីហ្វរីត ដែលជាជិនដ៏ខ្លាំងម្នាក់បានឆ្លើយថាៈ ខ្ញុំអាចនាំយករាជបល្ល័ង្គរបស់ព្រះនាងមកប្រគល់ឲ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នកដែលអ្នកកំពុងតែអង្គុយនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលខ្លាំងពូកែបំផុតក្នុងការនាំវាមក និងជាអ្នកដែលស្មោះត្រង់បំផុតចំពោះកិច្ចការនេះ ដោយខ្ញុំនឹងមិនធ្វើឲ្យមានការបាត់បង់អ្វីបន្តិចពីបល្ល័ង្គនោះឡើយ។ info
التفاسير:

external-link copy
40 : 27

قَالَ ٱلَّذِي عِندَهُۥ عِلۡمٞ مِّنَ ٱلۡكِتَٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن يَرۡتَدَّ إِلَيۡكَ طَرۡفُكَۚ فَلَمَّا رَءَاهُ مُسۡتَقِرًّا عِندَهُۥ قَالَ هَٰذَا مِن فَضۡلِ رَبِّي لِيَبۡلُوَنِيٓ ءَأَشۡكُرُ أَمۡ أَكۡفُرُۖ وَمَن شَكَرَ فَإِنَّمَا يَشۡكُرُ لِنَفۡسِهِۦۖ وَمَن كَفَرَ فَإِنَّ رَبِّي غَنِيّٞ كَرِيمٞ

បុរសម្នាក់ដែលជាអ្នកសាងទង្វើកុសល ជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ចំពោះព្យាការីស៊ូឡៃម៉ាន និងមានចំណេះដឹងជ្រៅជ្រះម្នាក់ខាងគម្ពីរ ដែលនៅក្នុងចំណោមចំណេះដឹងដែលគេមាននោះ គឺគេដឹងពីព្រះនាមរបស់អល់ឡោះដ៏ធំធេង ដែលនៅពេលណាដែលគេបួងសួង(សុំពីអល់ឡោះ)នឹងព្រះនាមនោះ ទ្រង់នឹងឆ្លើយតបចំពោះគេ បាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ) ដោយខ្ញុំគ្រាន់តែបួងសួងសុំពីអល់ឡោះ នោះវា(បល្ល័ង្គនោះ)នឹងមកដល់ភ្លាម។ ពេលនោះ គេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ។ ហើយនៅពេលដែលព្យាការីស៊ូឡៃម៉ានបានឃើញរាជបល្ល័ង្គរបស់ព្រះនាងស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំចំពោះខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ឬក៏ជាអ្នករមិលគុណចំពោះវា? ហើយជនណាដែលដឹងគុណអល់ឡោះនោះ ពិតណាស់ ផលនៃការដឹងគុណរបស់គេ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់បំផុត ដោយការថ្លែងអំណរគុណ ឬការដឹងគុណរបស់ខ្ញុំបម្រើទ្រង់នោះមិនបានបន្ថែមអ្វីដល់ទ្រង់នោះឡើយ។ តែជនណាហើយដែលរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះ ដោយគេមិនថ្លែងអំណរគុណអល់ឡោះចំពោះវាទេនោះ ពិតប្រាកណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាមានលើសលប់មិនត្រូវការការដឹងគុណរបស់គេនោះទេ ហើយទ្រង់មហាសប្បុរសបំផុត ហើយក្នុងចំណោមភាពសប្បុរសរបស់ទ្រង់នោះ គឺទ្រង់ប្រទានឧបការគុណរបស់ទ្រង់(ចំពោះពួកគេ) សូម្បីតែពួកដែលរមិលគុណចំពោះឧបការគុណក៏ដោយ។ info
التفاسير:

external-link copy
41 : 27

قَالَ نَكِّرُواْ لَهَا عَرۡشَهَا نَنظُرۡ أَتَهۡتَدِيٓ أَمۡ تَكُونُ مِنَ ٱلَّذِينَ لَا يَهۡتَدُونَ

ព្យាការីស៊ូឡៃម៉ានបាននិយាយថាៈ ចូរពួកអ្នកផ្លាស់ប្តូររូបរាងបល្ល័ង្គរបស់នាងឲ្យខុសពីរូបរាងដើមរបស់វាដែលមានពីមុន យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថាវានោះគឺជាបល្ល័ង្គរបស់នាង ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថា ទាំងនោះជារបស់របរ(បល្ល័ង្គ)របស់ពួកគេ។ info
التفاسير:

external-link copy
42 : 27

فَلَمَّا جَآءَتۡ قِيلَ أَهَٰكَذَا عَرۡشُكِۖ قَالَتۡ كَأَنَّهُۥ هُوَۚ وَأُوتِينَا ٱلۡعِلۡمَ مِن قَبۡلِهَا وَكُنَّا مُسۡلِمِينَ

ហើយនៅពេលដែលម្ចាស់ក្សត្រីយ៍នៃទឹកដីសាហ្ពាក់បានមកដល់ព្យាការីស៊ូឡៃម៉ាន មានគេសួរទៅកាន់ទ្រង់ដើម្បីជាសាកល្បងចំពោះទ្រង់ថាៈ តើបល្ល័ង្គនេះ ដូចនឹងបល្ល័ង្គរបស់ព្រះនាងដែរឬទេ? ទ្រង់ក៏បានឆ្លើយតបចំពោះសំណួរនោះថាៈ ដូចជាវាហ្នឺងហើយ។ ពេលនោះ ព្យាការីស៊ូឡៃម៉ានបានពោលថាៈ យើងត្រូវបានអល់ឡោះប្រទាននូវចំណេះដឹងមុនព្រះនាងដោយអានុភាពរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងឡាយដែលដូចនឹងកិច្ចការនេះ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជារបស់អល់ឡោះ(ចូលឥស្លាមមុននាង) និងជាអ្នកដែលប្រតិបត្តិចំពោះទ្រង់។ info
التفاسير:

external-link copy
43 : 27

وَصَدَّهَا مَا كَانَت تَّعۡبُدُ مِن دُونِ ٱللَّهِۖ إِنَّهَا كَانَتۡ مِن قَوۡمٖ كَٰفِرِينَ

ហើយអ្វីៗដែលព្រះនាងធ្លាប់បានគោរពសក្ការៈផ្សេងពីអល់ឡោះដោយដើរតាមក្រុមរបស់ព្រះនាង និងធ្វើតាមពួកគេដោយងងឹតងងុលនោះ បានបង្វែរព្រះនាងពីការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ព្រះនាងគឺជាស្ត្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុមដែលគ្មានជំនឿចំពោះអល់ឡោះ ហើយព្រះនាងក៏ធ្លាប់ជាអ្នកដែលគ្មានជំនឿដូចពួកគេដែរ។ info
التفاسير:

external-link copy
44 : 27

قِيلَ لَهَا ٱدۡخُلِي ٱلصَّرۡحَۖ فَلَمَّا رَأَتۡهُ حَسِبَتۡهُ لُجَّةٗ وَكَشَفَتۡ عَن سَاقَيۡهَاۚ قَالَ إِنَّهُۥ صَرۡحٞ مُّمَرَّدٞ مِّن قَوَارِيرَۗ قَالَتۡ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي وَأَسۡلَمۡتُ مَعَ سُلَيۡمَٰنَ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

មានគេនិយាយទៅកាន់ព្រះនាងថាៈ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះទៅ ហើយវាមានផ្ទៃរាបស្មើ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់ស្មានថាវាជាទឹកនោះ ទ្រង់ក៏បានសើយសំពត់របស់ទ្រង់រហូតដល់ស្មងជើងរបស់ទ្រង់ដើម្បីកុំឲ្យទទឹក។ (ពេលនោះ) ព្យាការីស៊ូឡៃម៉ានក៏បាននិយាយថាៈ ពិតប្រាកដណាស់ វាជាវិមានមួយដែលគេបានក្រាលដោយកញ្ចក់ ហើយគាត់ក៏បានអំពាវនាវព្រះនាងឲ្យចូលសាសនាឥស្លាម។ ពេលនោះ ព្រះនាងក៏បានទទួលយកការអំពាវនាវរបស់គាត់ទៅកាន់សាសនាឥស្លាម ដោយព្រះនាងបានមានបន្ទូលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯងដោយការគោរពសក្ការៈអ្នកផ្សេងរូមជាមួយនឹងទ្រង់ ហើយខ្ញុំសូមព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• عزة الإيمان تحصّن المؤمن من التأثر بحطام الدنيا.
• ថាមពលនៃជំនឿ គឺអាចធ្វើឲ្យអ្នកមានជំនឿរួចផុតពីការទទួលឥទ្ធិពលពីលាភសក្ការៈលោកិយ។ info

• الفرح بالماديات والركون إليها صفة من صفات الكفار.
• ការរីករាយនឹងលាភសក្ការៈលោកិយ និងការពឹងផ្អែកទៅលើវាខ្លាំងពេក គឺជាលក្ខណៈមួយក្នុងចំណោមលក្ខណៈរបស់ពួកប្រឆាំង។ info

• يقظة شعور المؤمن تجاه نعم الله.
• ការមានអារម្មណ៍ភ្ញាក់រលឹករបស់អ្នកមានជំនឿទៅចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលគេទទួលបាន។ info

• اختبار ذكاء الخصم بغية التعامل معه بما يناسبه.
• ការសាកល្បងពីភាពឆ្លាតវៃរបស់គូជម្លោះ គឺដើម្បីជ្រើសរើសវិធីសាស្ត្រដែលសមស្របក្នុងការទាក់ទងងជាមួយគេ។ info

• إبراز التفوق على الخصم للتأثير فيه.
• បង្ហាញពីភាពខ្លាំងក្លារបស់ខ្លួនទៅកាន់គូជម្លោះ ដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួនចំពោះពួកគេ។ info