আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

external-link copy
75 : 25

أُوْلَٰٓئِكَ يُجۡزَوۡنَ ٱلۡغُرۡفَةَ بِمَا صَبَرُواْ وَيُلَقَّوۡنَ فِيهَا تَحِيَّةٗ وَسَلَٰمًا

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់នេះ ពួកគេនឹងត្រូវបានគេតបស្នងនូវកន្លែងមួយដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឋានសួគ៌ហ្វៀរទ័ស ដែលជាឋានសួគ៌លំដាប់ខ្ពស់ជាងគេ ដោយសារតែការអត់ធ្មត់របស់ពួកគេលើការគោរពប្រតិបត្តិអល់ឡោះ។ ហើយពួកគេត្រូវបានពួកម៉ាឡាអ៊ីកាត់ទទួលស្វាគមន៍ និងជូនពរឲ្យទទួលបាននូវសេចក្តីសុខ ហើយពួកគេទទួលបានសុវត្ថិភាពពីរាល់ប្រការអាក្រក់(គ្រោះថ្នាក់)ទាំងឡាយ។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• من صفات عباد الرحمن: البعد عن الشرك، وتجنُّب قتل الأنفس بغير حق، والبعد عن الزنى، والبعد عن الباطل، والاعتبار بآيات الله، والدعاء.
• ក្នុងចំណោមលក្ខណៈសម្បត្តិនៃខ្ញុំបម្រើរបស់ម្ចាស់ដ៏មហាសប្បុរសផងដែរនោះគឺ ៖ ចាកឆ្ងាយពីប្រការស្ហ៊ីរិក ចៀសវាងពីការសម្លាប់ជីវិតដែលគ្មានកំហុស ចាកឆ្ងាយពីប្រការហ្ស៊ីណា ចាកឆ្ងាយពីប្រការអាក្រក់ទាំងឡាយ យកសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះធ្វើជាមេរៀន និងបួងសួងសុំចំពោះទ្រង់។ info

• التوبة النصوح تقتضي ترك المعصية وفعل الطاعة.
• ការសារភាពកំហុសដ៏ពិតប្រាកដនោះ គឺគេត្រូវតែបោះបង់នូវអំពើបាបនោះ និងអនុវត្តន៍នូវការគោរពប្រតិបត្តិចំពោះអល់ឡោះ។ info

• الصبر سبب في دخول الفردوس الأعلى من الجنة.
• ការអត់ធ្មត់ គឺជាមូលហេតុមួយដែលនាំឲ្យរូបគរបានចូលក្នុងឋានសួគ៌ហ្វៀរទ័ស ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត។ info

• غنى الله عن إيمان الكفار.
• អល់ឡោះជាម្ចាស់មាហាមានលើសលប់ ទ្រង់មិនត្រូវការការមានជំនឿរបស់ពួកដែលប្រឆាំងឡើយ។ info