আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

external-link copy
37 : 25

وَقَوۡمَ نُوحٖ لَّمَّا كَذَّبُواْ ٱلرُّسُلَ أَغۡرَقۡنَٰهُمۡ وَجَعَلۡنَٰهُمۡ لِلنَّاسِ ءَايَةٗۖ وَأَعۡتَدۡنَا لِلظَّٰلِمِينَ عَذَابًا أَلِيمٗا

ហើយក្រុមរបស់ព្យាការីនួហ នៅពេលដែលពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ ដោយសារតែពួកគេបានបដិសេធនឹងព្យាការីនួហនោះ យើងក៏បានបំផ្លាញពួកគេដោយការលិចលង់ក្នុងទឹកជំនន់ ហើយយើងក៏បានយកការបំផ្លិចបំផ្លាញពួកគេនេះ ធ្វើជាសញ្ញាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យើងក្នុងការកម្ទេចពួកដែលបំពាន។ ហើយយើងបានរៀបចំសម្រាប់ពួកដែលបំពាននោះនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• الكفر بالله والتكذيب بآياته سبب إهلاك الأمم.
• ការប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់ គឺជាមូលហេតុមួយដែលនាំឲ្យប្រជាជាតិទាំងឡាយវិនាសអន្តរាយ។ info

• غياب الإيمان بالبعث سبب عدم الاتعاظ.
• ការគ្មានជំនឿនឹងការពង្រស់ឡើងវិញ គឺជាមូលហេតុមួយដែលនាំឲ្យពួកគេមិនយកជាមេរៀន។ info

• السخرية بأهل الحق شأن الكافرين.
• ការសើចចំអកឡកឡឺយចំពោះអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវ គឺជាលក្ខណៈរបស់ពួកដែលប្រឆាំង។ info

• خطر اتباع الهوى.
• គ្រោះថ្នាក់នៃការដើរតាមទំនើងចិត្តខ្លួនឯង។ info