আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

পৃষ্ঠা নং:close

external-link copy
36 : 21

وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓاْ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي يَذۡكُرُ ءَالِهَتَكُمۡ وَهُم بِذِكۡرِ ٱلرَّحۡمَٰنِ هُمۡ كَٰفِرُونَ

ហើយនៅពេលដែលពួកមុស្ហរីគីនទាំងនោះបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយចំពោះអ្នកនោះទេ ដោយពួកគេនិយាយថាៈ តើគេ(ព្យាការីមូហាំម៉ាត់)នេះឬដែលជេរប្រមាថព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈនោះ? ហើយជាមួយនឹងការសើចចំអកចំពោះអ្នកនេះផងដែរ ពួកគេក៏ជាពួកដែលបដិសេធចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេនៃគម្ពីរគួរអានផងដែរ ហើយចំពោះឧបការគុណដែលទ្រង់បានប្រទានដល់ពួកគេវិញ គឺពួកគេប្រឆាំង(រមិលគុណ)។ ពិតណាស់ ពួកគេសាកសមនឹងទទួលភាពអាប់ឱនបំផុត ដោយសារតែពួកគេប្រមូលផ្តុំទៅដោយប្រការអាក្រក់ទាំងអស់។ info
التفاسير:

external-link copy
37 : 21

خُلِقَ ٱلۡإِنسَٰنُ مِنۡ عَجَلٖۚ سَأُوْرِيكُمۡ ءَايَٰتِي فَلَا تَسۡتَعۡجِلُونِ

គេបានបង្កើតមនុស្សលោកមក គឺមានលក្ខណៈអន្ទះសារ ដោយពួកគេតែងសុំចង់ឲ្យប្រការអ្វីមួយកើតឡើងមុនពេលវេលាកំណត់របស់វាមកដល់ ហើយក្នុងចំណោមនោះដែរ គឺពួកមុស្ហរីគីនបានសុំឲ្យគេដាក់ទណ្ឌកម្មលើពួកគេភ្លាមៗ។ យើងនឹងបង្ហាញឲ្យពួកអ្នក(នែពួកដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់មកដល់)បានឃើញនូវអ្វីដែលពួកអ្នកសុំវាឲ្យកើតឡើងនោះ។ ហេតុនេះ ចូរពួកអ្នកកុំសុំឲ្យវាឆាប់មកដល់ពេក ។ info
التفاسير:

external-link copy
38 : 21

وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ

ហើយពួកប្រឆាំងដែលបដិសេធចំពោះការពង្រស់មនុស្សឡើងវិញ ពួកគេបាននិយាយក្នុងន័យសុំឲ្យវាឆាប់កើតឡើងថាៈ តើការពង្រស់មនុស្សលោកឲ្យរស់ឡើងវិញដែលពួកអ្នក(ឱអ្នកមូស្លីម)បានសន្យានឹងពួកយើងថានឹងកើតឡើងនោះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា វាពិតជានឹងកើតឡើងមែននោះ? info
التفاسير:

external-link copy
39 : 21

لَوۡ يَعۡلَمُ ٱلَّذِينَ كَفَرُواْ حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ ٱلنَّارَ وَلَا عَن ظُهُورِهِمۡ وَلَا هُمۡ يُنصَرُونَ

ប្រសិនបើពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះបានដឹងពីពេលវេលាដែលពួកគេមិនអាចរុញច្រាន(ការពារ)ភ្លើងនរកចេញពីមុខរបស់ពួកគេ និងពីខ្នងរបស់ពួកគេបាន ហើយនិងគ្មានអ្នកណាដែលអាចជួយការពារទណ្ឌកម្មពីពួកគេបានទេនោះ ប្រសិនពួកគេបានដឹងដូច្នោះនោះ ម្ល៉ោះពួកគេនឹងមិនសុំឲ្យទណ្ឌកម្មនោះឆាប់មកដល់(ពួកគេ)ភ្លាមៗនោះទេ។ info
التفاسير:

external-link copy
40 : 21

بَلۡ تَأۡتِيهِم بَغۡتَةٗ فَتَبۡهَتُهُمۡ فَلَا يَسۡتَطِيعُونَ رَدَّهَا وَلَا هُمۡ يُنظَرُونَ

ភ្លើងនរកដែលគេនឹងដាក់ទណ្ឌកម្មពួកគេនឹងវានោះ នឹងមិនមកដល់ពួកគេដោយឲ្យពួកគេដឹងមុននោះទេ ផ្ទុយទៅវិញ វានឹងមកដល់ពួកគេភ្លាមៗ។ ពេលនោះ ពួកគេនឹងមិនមានសមត្ថភាពរុញច្រាន(ទប់ទល់)វាចេញពីពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដើម្បីឲ្យពួកគេសារភាពកំហុស ហើយទទួលបាននូវការអាណិតស្រឡាញ់(ពីអល់ឡោះ)នោះដែរ។ info
التفاسير:

external-link copy
41 : 21

وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយប្រសិនបើក្រុមរបស់អ្នកបានសើចចំអកចំពោះអ្នកនោះ ពិតណាស់ អ្នកមិនមែនជាមនុស្សដំបូងគេនោះទេដែលទទួលរងការសើចចំអកបែបនេះនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារជាច្រើនទៀតមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ពួកគេទទួលរងនូវការសើចចំអក(ពីសំណាក់ក្រុមរបស់ពួកគេ)ដូចគ្នាដែរ។ ហើយទណ្ឌកម្មដែលពួកប្រឆាំងធ្លាប់បានសើចចំអកចំពោះវាកាលនៅក្នុងលោកិយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបានព្រមានបន្លាចពួកគេអំពីវានោះ ក៏បានហ៊ុមព័ទ្ធពួកគេ។ info
التفاسير:

external-link copy
42 : 21

قُلۡ مَن يَكۡلَؤُكُم بِٱلَّيۡلِ وَٱلنَّهَارِ مِنَ ٱلرَّحۡمَٰنِۚ بَلۡ هُمۡ عَن ذِكۡرِ رَبِّهِم مُّعۡرِضُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មឆាប់កើតឡើងទាំងនោះថាៈ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេលថ្ងៃអំពីទណ្ឌកម្ម និងការបំផ្លិចបំផ្លាញពួកអ្នកដែលម្ចាស់មហាសប្បុរសទ្រង់មានចេតនាទម្លាក់ទៅលើពូកអ្នកនោះ? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការំលឹក និងដំបូន្មានរបស់ម្ចាស់ពួកអ្នក ព្រមទាំងងាកចេញពីភស្តុតាងទាំងឡាយរបស់ទ្រង់ ដោយពួកគេមិនយកអ្វីមួយអំពីវាមកត្រិះរិះពិចារណាឡើយ ដោយសារតែភាពល្ងង់ខ្លៅ និងការខ្សោយប្រាជ្ញារបស់ពួកគេ។ info
التفاسير:

external-link copy
43 : 21

أَمۡ لَهُمۡ ءَالِهَةٞ تَمۡنَعُهُم مِّن دُونِنَاۚ لَا يَسۡتَطِيعُونَ نَصۡرَ أَنفُسِهِمۡ وَلَا هُم مِّنَّا يُصۡحَبُونَ

ឬមួយពួកគេមានព្រះនានាដែលអាចការពារពួកគេពីទណ្ឌកម្មរបស់យើង? ព្រះទាំងនោះ វាមិនមានសមត្ថភាពនឹងជួយខ្លួនឯងដោយការពារគ្រោះថ្នាក់អំពីវា ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងនោះផង។ ដូចនេះ អ្នកដែលមិនអាចជួយដល់ខ្លួនឯងបានផងនោះ តើគេអាចជួយដល់អ្នកដទៃបានយ៉ាងដូចម្តេច? ហើយពួកវាក៏មិនរួចផុតពីទណ្ឌកម្មរបស់យើងបាននោះដែរ។ info
التفاسير:

external-link copy
44 : 21

بَلۡ مَتَّعۡنَا هَٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ طَالَ عَلَيۡهِمُ ٱلۡعُمُرُۗ أَفَلَا يَرَوۡنَ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَآۚ أَفَهُمُ ٱلۡغَٰلِبُونَ

ផ្ទុយទៅវិញ យើងបានផ្តល់ភាពសប្បាយរីករាយដល់ពួកប្រឆាំងទាំងនោះ និងបានផ្តល់ភាពសប្បាយរីករាយដល់ជីដូនជីតារបស់ពួកគេតាមរយៈឧបការគុណរបស់យើងដែលយើងបើកទូលាយចំពោះពួកគេ ជាការល្បួងចំពោះពួកគេ រហូតដល់ពួកគេមានអាយុវែង ហើយពួកគេចាញ់បោកនឹងរឿងនោះ(ឧបការគុណដែលទ្រង់បើកទូលាយចំពោះពួកគេ) ហើយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេ។ តើពួកដែលចាញ់បោកនឹងឧបការគុណរបស់យើងដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានរំដោះយកទឹកដី(ឲ្យអ្នកមានជំនឿ)ពីគ្រប់ទិសទីដោយអំណាចរបស់យើង ហើយយើងឲ្យអ្នកមានជំនឿយកឈ្នះលើពួកគ្មានជំនឿ ហើយពួកគេយករឿងនោះធ្វើជាមេរៀនដើម្បីកុំឲ្យវាកើតឡើងចំពោះពួកគេដូចអ្វីដែលមានកើតឡើងចំពោះអ្នកផ្សេងពីពួកគេនោះ? ពិតណាស់ ពួកគេទាំងនោះមិនមែនជាអ្នកដែលឈ្នះនោះទេ តាមពិតពួកគេគឺជាពួកដែលចាញ់។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• بيان كفر من يستهزئ بالرسول، سواء بالقول أو الفعل أو الإشارة.
• បញ្ជាក់ថានឹងក្លាយជាជនដែលគ្មានជំនឿ ចំពោះជនណាដែលសើចចំអកចំពោះអ្នកនាំសារ មិនថាតាមរយៈពាក្យសម្តី ទង្វើ ឬដោយសញ្ញាណាមួយ។ info

• من طبع الإنسان الاستعجال، والأناة خلق فاضل.
• ជាធម្មជាតិរបស់មនុស្ស គឺពួកគេចូលចិត្តការប្រញាប់ប្រញាល់ អន្ទះសារ ហើយការធ្វើអ្វីមួយដោយមិនប្រញាប់ប្រញាល់នោះ គឺជាអត្តចរិតដ៏ល្អប្រពៃ។ info

• لا يحفظ من عذاب الله إلا الله.
• គ្មាននរណាម្នាក់ដែលអាចការពារពីទណ្ឌកម្មរបស់អល់ឡោះក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ info

• مآل الباطل الزوال، ومآل الحق البقاء.
• ទីបញ្ចប់របស់ប្រការដែលមិនពិត គឺនឹងត្រូវបាត់បង់ តែទីបញ្ចប់របស់ប្រការដែលពិត គឺនៅគង់វង្សជារៀងរហូត។ info