আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

external-link copy
150 : 2

وَمِنۡ حَيۡثُ خَرَجۡتَ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَحَيۡثُ مَا كُنتُمۡ فَوَلُّواْ وُجُوهَكُمۡ شَطۡرَهُۥ لِئَلَّا يَكُونَ لِلنَّاسِ عَلَيۡكُمۡ حُجَّةٌ إِلَّا ٱلَّذِينَ ظَلَمُواْ مِنۡهُمۡ فَلَا تَخۡشَوۡهُمۡ وَٱخۡشَوۡنِي وَلِأُتِمَّ نِعۡمَتِي عَلَيۡكُمۡ وَلَعَلَّكُمۡ تَهۡتَدُونَ

ហើយទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)ចេញពីទីកន្លែងណាក៏ដោយ ប្រសិនបើអ្នកចង់ប្រតិបត្តិសឡាតនោះ ចូរអ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉ម(គិបឡាត់)ចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសគិបឡាត់ចុះនៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាតនោះ ដើម្បីកុំឲ្យមនុស្សលោកលើកយកហេតុផលនោះមកប្រឆាំងនឹងពួកអ្នក លើកលែងតែអ្នកដែលបានបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ ដោយពួកគេនៅតែរឹងចចេស ហើយលើកយកហេតុផលខ្សោយៗមកប្រឆាំងនឹងពួកអ្នក។ ដូចនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវខ្លាចម្ចាស់របស់ពួកអ្នកតែមួយគត់វិញ ដោយការធ្វើតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះបានដាក់ច្បាប់បញ្ញត្តិឱ្យតម្រង់ទៅកាន់ទិសកាក់ហ្ពះ(គិបឡាត់)នេះ គឺដើម្បីបំពេញនូវឧបការគុណរបស់ទ្រង់មកឱ្យពួកអ្នកតាមរយៈការលើកតម្កើងពួកអ្នកឱ្យមានឧត្តមភាពលើសប្រជាជាតិដទៃទៀត និងដើម្បីចង្អុលបង្ហាញពួកអ្នកឱ្យទៅកាន់ទិសគិបឡាត់ដែលឧត្តុង្គឧត្តមជាងគេបំផុតរបស់មនុស្សលោក។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• إطالة الحديث في شأن تحويل القبلة؛ لما فيه من الدلالة على نبوة محمد صلى الله عليه وسلم.
• ការនិយាយយ៉ាងវែងអន្លាយក្នុងរឿងផ្លាស់ប្តូរទិសគិបឡាត់ ដោយសារតែនៅក្នុងនោះ គឺមានភស្តុតាងដែលបង្ហាញពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់។ info

• ترك الجدال والاشتغالُ بالطاعات والمسارعة إلى الله أنفع للمؤمن عند ربه يوم القيامة.
• បោះបង់ចោលការឈ្លោះប្រកែកគ្នា ហើយយកចិត្តទុកដាក់ក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងរួសរាន់ទៅកាន់ទ្រង់នោះ គឺផ្តល់ផលប្រយោជន៍ដល់អ្នកមានជំនឿនៅថ្ងៃបរលោក។ info

• أن الأعمال الصالحة الموصلة إلى الله متنوعة ومتعددة، وينبغي للمؤمن أن يسابق إلى فعلها؛ طلبًا للأجر من الله تعالى.
ជាការពិតណាស់ ទង្វើកុសលដែលអាចនាំទៅដល់អល់ឡោះជាម្ចាស់នោះគឺមានច្រើនប្រភេទ ហើយគប្បីលើអ្នកដែលអ្នកមានជំនឿត្រូវប្រជែងគ្នាទៅកាន់ការសាងទង្វើកុសលទាំងនោះ ដើម្បីជាការស្វែរកផលបុណ្យពីអល់ឡោះជាម្ចាស់។ info

• عظم شأن ذكر الله -جلّ وعلا- حيث يكون ثوابه ذكر العبد في الملأ الأعلى.
• កិច្ចការដែលធំធេងបំផុត គឺការនឹករលឹកចំពោះអល់ឡោះជាម្ចាស់ ដោយសារផលបុណ្យរបស់វា គឹទ្រង់នឹងរំលឹកពីខ្ញុំបម្រើម្នាក់នោះនៅក្នុងចំណោមក្រុមម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់បំផុត។ info