আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

អាល់អ៊ីសរ៉ក

ছুৰাৰ উদ্দেশ্য:
تثبيت الله لرسوله صلى الله عليه وسلم وتأييده بالآيات البينات، وبشارته بالنصر والثبات.
ការពង្រឹង និងជួយគាំទ្រដល់អ្នកនាំសារមូហាំម៉ាត់តាមរយៈសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើន ហើយនិងការផ្តល់ដំណឹងរីករាយដល់លោកពីជំនួយ និងការជួយពង្រឹង។ info

external-link copy
1 : 17

سُبۡحَٰنَ ٱلَّذِيٓ أَسۡرَىٰ بِعَبۡدِهِۦ لَيۡلٗا مِّنَ ٱلۡمَسۡجِدِ ٱلۡحَرَامِ إِلَى ٱلۡمَسۡجِدِ ٱلۡأَقۡصَا ٱلَّذِي بَٰرَكۡنَا حَوۡلَهُۥ لِنُرِيَهُۥ مِنۡ ءَايَٰتِنَآۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡبَصِيرُ

អល់ឡោះដ៏មហាខ្ពង់ខ្ពស់ មហាស្អាតស្អំ ដោយអនុភាពរបស់ទ្រង់ដែលគ្មាននរណាម្នាក់មានអានុភាពដូចទ្រង់ឡើយ ដោយទ្រង់ជាអ្នកដែលបាននាំយកទាំងព្រលឹង និងរូបកាយខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ឲ្យធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទហ្ពៃតុលមឹកទីស(ក្រុងយេរូសាឡឹម) ដែលយើងបានប្រសិទ្ធពរជ័យនៅជុំវិញវា(ហ្ពៃតុលមឹកទីស) តាមរយៈ(ការប្រទាន)ផលានុផលនិងដំណាំគ្រប់ប្រភេទ និងតាមរយៈគេហដ្ឋាននៃបណ្ដាព្យាការីជាច្រើន ដើម្បីបង្ហាញឲ្យគេ(ព្យាការីមូហាំម៉ាត់)បានឃើញពីសញ្ញាភស្តុតាងនានារបស់យើងដែលបង្ហាញពីអានុភាពរបស់អល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីការឮរបស់ទ្រង់ឡើយ ហើយទ្រង់មហាឃើញបំផុតដោយគ្មានអ្វីអាចលាក់បាំងពីការឃើញរបស់ទ្រង់នោះឡើយ។ info
التفاسير:

external-link copy
2 : 17

وَءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَجَعَلۡنَٰهُ هُدٗى لِّبَنِيٓ إِسۡرَٰٓءِيلَ أَلَّا تَتَّخِذُواْ مِن دُونِي وَكِيلٗا

ហើយយើងបានប្រទានគម្ពីរតាវរ៉តឲ្យព្យាការីមូសា និងបានចាត់ទុកវាជាអ្នកចង្អុលបង្ហាញ និងជាអ្នកណែនាំដល់អម្បូរអ៊ីស្រាអែល ហើយយើងបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នកកុំយកអ្នកគាំពារដែលពួកអ្នកប្រគល់រាល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅឲ្យគេក្រៅពីយើងឲ្យសោះ។ ផ្ទុយទៅវិញ ចូរពួកអ្នកប្រគល់ការទុកចិត្តមកចំពោះយើងតែមួយគត់។ info
التفاسير:

external-link copy
3 : 17

ذُرِّيَّةَ مَنۡ حَمَلۡنَا مَعَ نُوحٍۚ إِنَّهُۥ كَانَ عَبۡدٗا شَكُورٗا

ពួកអ្នក(អម្បូរអ៊ីស្រាអែល) គឺជាពូជពង្សរបស់អ្នកដែលយើងបានប្រោសប្រទានដល់ពួកគេដោយការជួយសង្រ្គោះពួកគេជាមួយនឹងព្យាការីនួហពីការលិចលង់នៅក្នុងទឹកជំនន់។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណមួយនេះ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះជាម្ចាស់ តាមរយៈការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយចូរយកគំរូតាមព្យាការីនួហចំពោះរឿងនោះចុះ។ ពិតប្រាកដណាស់ គេ(ព្យាការីនួហ) គឺជាខ្ញុំបម្រើម្នាក់(របស់អល់ឡោះ)ដែលដឹងគុណទៅចំពោះអល់ឡោះច្រើនបំផុត។ info
التفاسير:

external-link copy
4 : 17

وَقَضَيۡنَآ إِلَىٰ بَنِيٓ إِسۡرَٰٓءِيلَ فِي ٱلۡكِتَٰبِ لَتُفۡسِدُنَّ فِي ٱلۡأَرۡضِ مَرَّتَيۡنِ وَلَتَعۡلُنَّ عُلُوّٗا كَبِيرٗا

ហើយយើងបានប្រាប់អម្បូរអ៊ីស្រាអែលឲ្យពួកគេបានដឹងនៅក្នុងគម្ពីរតាវរ៉តថាៈ ពិតប្រាកដណាស់ ការបង្កវិនាសកម្មនៅលើផែនដីនេះចាំបាច់ត្រូវតែកើតចេញពីពួកគេចំនួនពីរដង (ដែលការបង្កវិនាសកម្មនោះ) គឺតាមរយៈការប្រព្រឹត្តល្មើសនិងការរមិលគុណ ហើយពួកអ្នកពិតជានឹងរំលោភបំពានទៅលើមនុស្សដោយភាពអយុត្តិធម៌ បំពាន និងការក្រអឺតក្រទមហួសព្រំដែនជាទីបំផុតទៅលើពួកគេ។ info
التفاسير:

external-link copy
5 : 17

فَإِذَا جَآءَ وَعۡدُ أُولَىٰهُمَا بَعَثۡنَا عَلَيۡكُمۡ عِبَادٗا لَّنَآ أُوْلِي بَأۡسٖ شَدِيدٖ فَجَاسُواْ خِلَٰلَ ٱلدِّيَارِۚ وَكَانَ وَعۡدٗا مَّفۡعُولٗا

ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើងចេញអំពីពួកគេ(អម្បូរអ៊ីស្រាអែល)នោះ យើងក៏បានឲ្យខ្ញុំបម្រើរបស់យើងដែលជាក្រុមដែលខ្លាំងពូកែបំផុតនោះគ្រប់គ្រងទៅលើពួកគេ(អម្បូរអ៊ីស្រាអែល) ដោយបានសម្លាប់ពួកគេ និងធ្វើឲ្យពួកគេបែកខ្ញែកគ្នា ដោយពួកគេ(ក្រុមដែលខ្លាំងពូកែ)បានចូលលុកលុយនៅចន្លោះលំនៅឋានរបស់ពួកគេ បំផ្លាញរាល់អ្វីៗដែលពួកគេបានឆ្លងកាត់។ ហើយការសន្យារបស់អល់ឡោះចំពោះរឿងនោះ គឺពិតជាកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
6 : 17

ثُمَّ رَدَدۡنَا لَكُمُ ٱلۡكَرَّةَ عَلَيۡهِمۡ وَأَمۡدَدۡنَٰكُم بِأَمۡوَٰلٖ وَبَنِينَ وَجَعَلۡنَٰكُمۡ أَكۡثَرَ نَفِيرًا

ក្រោយមក យើងបានត្រឡប់មកឲ្យពួកអ្នកវិញ(ឱអម្បូរអ៊ីស្រាអែល)នូវទឹកដី និងជ័យជម្នះទៅលើពួកដែលបានគ្រប់គ្រងលើពួកអ្នក(កាលពីមុន) នៅពេលដែលពួកអ្នកបានសារភាពកំហុសទៅចំពោះអល់ឡោះ។ ហើយយើងបានបន្ថែមឲ្យពួកអ្នកនូវទ្រព្យសម្បត្តិជាច្រើនបន្ទាប់ពីពួកគេបានប្លន់យកវា និងទទួលបានកូនចៅជាច្រើនបន្ទាប់ពីពួកគេចាប់ធ្វើជាឈ្លើយសឹក ព្រមទាំងបានធ្វើឲ្យពួកអ្នកមានធនធានច្រើនជាងសត្រូវរបស់ពួកអ្នកទៀតផង។ info
التفاسير:

external-link copy
7 : 17

إِنۡ أَحۡسَنتُمۡ أَحۡسَنتُمۡ لِأَنفُسِكُمۡۖ وَإِنۡ أَسَأۡتُمۡ فَلَهَاۚ فَإِذَا جَآءَ وَعۡدُ ٱلۡأٓخِرَةِ لِيَسُـُٔواْ وُجُوهَكُمۡ وَلِيَدۡخُلُواْ ٱلۡمَسۡجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٖ وَلِيُتَبِّرُواْ مَا عَلَوۡاْ تَتۡبِيرًا

ប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)បានសាងអំពើល្អ និងបានប្រតិបត្តិវាទៅតាមអ្វីដែលគេទាមទារនោះ ពិតប្រាកដណាស់ ការតបស្នង(ផលល្អ)ចំពោះទង្វើទាំងនោះ គឺវិលត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់ពួកអ្នកឡើយ។ តែប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់វិញ ពិតណាស់ផលអាក្រក់នោះនឹងធ្លាក់ទៅលើពួកអ្នកខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលបានផលប្រយោជន៍អ្វីពីទង្វើល្អរបស់ពួកអ្នកនោះទេ ហើយក៏មិនទទួលគ្រោះថ្នាក់ពីទង្វើអាក្រក់(របស់ពួកអ្នក)នោះដែរ។ ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីពីរបានកើតឡើង យើងក៏បានឲ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នក(ម្តងទៀត) ដើម្បីឲ្យពួកគេធ្វើឲ្យពួកអ្នកអាម៉ាស់មុខ និងធ្វើអាក្រក់(ទៅលើពួកអ្នក)ដែលស្ដែងឲ្យឃើញយ៉ាងជាក់ច្បាស់នៅចំពោះមុខរបស់ពួកអ្នក ដោយពួកគេនឹងឲ្យពួកអ្នកភ្លក់នូវភាពអាប់ឱនជាច្រើនប្រភេទ និងដើម្បីឲ្យពួកគេចូលក្នុងហ្ពៃទុលមឹកទីស និងកម្ទេចវា ដូចដែលពួកគេបានចូលនិងបានកម្ទេចវាកាលពីលើកដំបូង(លើកទីមួយ)ដែរ ព្រមទាំងដើម្បីពួកគេបំផ្លាញខ្ទេចខ្ទីនូវទឹកដីដែលពួកគេបានត្រួតត្រាទៅលើវា។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• في قوله: ﴿الْمَسْجِدِ الْأَقْصَا﴾: إشارة لدخوله في حكم الإسلام؛ لأن المسجد موطن عبادةِ المسلمين.
• នៅក្នុងបន្ទូលរបស់ទ្រង់ៈ “ម៉ាស្ជីតអឹកសរ” គឺជាការបញ្ជាក់ថា ម៉ាស្ជិតអឹកសរ ស្ថិតនៅក្នុងច្បាប់ឥស្លាម ព្រោះម៉ាស្ជិទគឺជាកន្លែងគោរពសក្ការៈរបស់អ្នកមូស្លីម។ info

• بيان فضيلة الشكر، والاقتداء بالشاكرين من الأنبياء والمرسلين.
• បញ្ជាក់ពីឧត្តមភាពនៃការដឹងគុណ និងការយកគំរូតាមបណ្ដាអ្នកដែលដឹងគុណក្នុងចំណោមបណ្ដាព្យាការី និងអ្នកនាំសារទាំងឡាយ។ info

• من حكمة الله وسُنَّته أن يبعث على المفسدين من يمنعهم من الفساد؛ لتتحقق حكمة الله في الإصلاح.
• ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះនិងមាគ៌ារបស់ទ្រង់នោះ គឺទ្រង់បញ្ជូនទៅកាន់ពួកដែលបង្កវិនាសកម្មនោះនូវអ្នកដែលនឹងហាមឃាត់ពួកគេមិនឲ្យបង្កវិនាសកម្ម ដើម្បីបញ្ជាក់ពីគតិបណ្ឌិតរបស់អល់ឡោះក្នុងការកែលម្អពួកគេឡើងវិញ។ info

• التحذير لهذه الأمة من العمل بالمعاصي؛ لئلا يصيبهم ما أصاب بني إسرائيل، فسُنَّة الله واحدة لا تتبدل ولا تتحول.
• ដាស់តឿនព្រមានចំពោះប្រជាជាតិនេះអំពីការប្រព្រឹត្តអំពើល្មើស ដើម្បីកុំឲ្យពួកគេទទួលរងគ្រោះដូចដែលអម្បូរអ៊ីស្រាអែលបានទទួលរង ពីព្រោះមាគ៌ារបស់អល់ឡោះ គឺតែមួយគត់ ដោយគ្មានការផ្លាស់ប្ដូរ និងគ្មានការកែប្រែឡើយ។ info