আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

পৃষ্ঠা নং:close

external-link copy
23 : 12

وَرَٰوَدَتۡهُ ٱلَّتِي هُوَ فِي بَيۡتِهَا عَن نَّفۡسِهِۦ وَغَلَّقَتِ ٱلۡأَبۡوَٰبَ وَقَالَتۡ هَيۡتَ لَكَۚ قَالَ مَعَاذَ ٱللَّهِۖ إِنَّهُۥ رَبِّيٓ أَحۡسَنَ مَثۡوَايَۖ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ

ហើយភរិយារបស់អាហ្ស៊ីសបានស្នើសុំយ៉ាងទន់ភ្លន់ ព្រមទាំងបានរៀបចំកលល្បិចចំពោះព្យាការីយូសុះដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌មួយ។ ហើយនាងបានបិទទ្វារទាំងអស់ដើម្បីបាននៅស្ងាត់(តែពីរនាក់) ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ សូមអ្នកអញ្ជើញមកកាន់ខ្ញុំមក! ពេលនោះ ព្យាការីយូសុះបានពោលថាៈ ខ្ញុំសុំពីអល់ឡោះការពារខ្ញុំពីអ្វី(អំពើមិនគប្បី)ដែលនាងបានហៅខ្ញុំទៅរកវា។ ពិតណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងរស់នៅដ៏ល្អប្រសើរដល់ខ្ញុំ។ ដូចនេះ ខ្ញុំមិនអាចក្បត់គាត់បានទេ។ ប្រសិនបើខ្ញុំក្បត់គាត់នោះ ខ្ញុំនឹងក្លាយជាអ្នកដែលបំពានជាមិនខាន ហើយពិតណាស់ អ្នកដែលបំពាននោះ នឹងមិនអាចទទួលជោគជ័យឡើយ។ info
التفاسير:

external-link copy
24 : 12

وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ

ពិតប្រាកដណាស់ នាង(ភរិយាអាហ្ស៊ីស)មានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌(ចំពោះព្យាការីយូសុះ) ហើយព្យាការីយូសុះក៏មានបំណងប្រព្រឹត្តទង្វើបែបនេះ(ទៅលើនាង)វិញដែរ ប្រសិនបើគេ(ព្យាការីយូសុះ)មិនបានឃើញបណ្តាភស្តុតាងរបស់អល់ឡោះនូវអ្វីដែលទ្រង់បានបញ្ឈប់គេ និងបានធ្វើឲ្យគេឃ្លាតឆ្ងាយពីទង្វើបែបនេះទេនោះ។ ពិតប្រាកដណាស់ យើងបានឲ្យគេឃើញនូវសញ្ញាភស្តុតាងទាំងនោះ គឺដើម្បីយើងនឹងបញ្ចៀសគេពីប្រការអាក្រក់ ព្រមទាំងធ្វើឲ្យគេចាកឆ្ងាយពីការប្រព្រឹត្តហ្ស៊ីណា និងការក្បត់។ ពិតប្រាកដណាស់ ព្យាការីយូសុះគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលត្រូវបានជ្រើសសម្រាប់ធ្វើជាអ្នកនាំសារ និងជាព្យាការី។ info
التفاسير:

external-link copy
25 : 12

وَٱسۡتَبَقَا ٱلۡبَابَ وَقَدَّتۡ قَمِيصَهُۥ مِن دُبُرٖ وَأَلۡفَيَا سَيِّدَهَا لَدَا ٱلۡبَابِۚ قَالَتۡ مَا جَزَآءُ مَنۡ أَرَادَ بِأَهۡلِكَ سُوٓءًا إِلَّآ أَن يُسۡجَنَ أَوۡ عَذَابٌ أَلِيمٞ

ហើយគេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រតាយប្រតប់គ្នាទៅរកទ្វារ ដោយព្យាការីយូសុះ(ព្យាយាម)រំដោះខ្លួនរបស់គាត់ ចំណែកឯនាងវិញ(ព្យាយាម)រារាំងគាត់មិនឲ្យចេញ ហើយនាងក៏បានចាប់អាវរបស់ព្យាការីយូសុះដើម្បីរារាំងគាត់មិនឲ្យចេញ។ ពេលនោះ ក៏បានធ្វើឲ្យរហែកអាវរបស់ព្យាការីយូសុះពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បាននិយាយទៅកាន់អាហ្ស៊ីសដោយការក្លែងបន្លំបោកប្រាស់(ទម្លាក់កំហុសទៅលើយូសុះ)ថាៈ គ្មានទណ្ឌកម្មអ្វីសម្រាប់អ្នកដែលមានបំណងប្រព្រឹត្តអសីលធម៌លើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។ info
التفاسير:

external-link copy
26 : 12

قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٞ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٖ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ

ព្យាការីយូសុះក៏បាននិយាយ(តបទៅវិញ)ថាៈ តាមពិត នាងទេដែលទាមទារឲ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនាង)នោះ ហើយខ្ញុំមិនត្រូវការធ្វើដូច្នោះឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យទារកម្នាក់អំពីក្រុមគ្រួសាររបស់នាងដែលនៅក្នុងអង្រឹងនៅឡើយនោះចេះនិយាយ ដោយទារកនោះបានធ្វើសាក្សីអះអាងដោយពោលថាៈ ប្រសិនបើអាវរបស់យូសុះរហែកពីខាងមុខនោះ ពិតណាស់ វាគឺជាភស្តុតាងបង្ហាញពីភាពស្មោះត្រង់(ស្អាតស្អំ)របស់នាង ដោយសារតែនាងបានរារាំងគាត់អំពីខ្លួននាង។ ដូចនេះ គេ(ព្យាការីយូសុះ)គឺជាអ្នកដែលនិយាយកុហក។ info
التفاسير:

external-link copy
27 : 12

وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٖ فَكَذَبَتۡ وَهُوَ مِنَ ٱلصَّٰدِقِينَ

តែប្រសិនបើអាវរបស់យូសុះរហែកពីខាងក្រោយវិញនោះ គឺវាបង្ហាញទៅលើភាពស្មោះត្រង់(ស្អាតស្អំ)របស់យូសុះ ដោយសារតែនាងចង់ប្រលោមមកលើខ្លួនរបស់គាត់ ហើយគាត់រត់គេចអំពីនាង។ ដូចនេះ នាងគឺជាអ្នកដែលនិយាយកុហក។ info
التفاسير:

external-link copy
28 : 12

فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٖ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٞ

ហើយនៅពេលដែលអាហ្ស៊ីសបានឃើញថា ជាការពិតណាស់ អាវរបស់ព្យាការីយូសុះ ត្រូវបានរហែកពីខាងក្រោយដែលវាជាការបង្ហាញឲ្យឃើញពីភាពស្មោះត្រង់(ស្អាតស្អំ)របស់ព្យាការីយូសុះនោះ គេ(អាហ្ស៊ីស)ក៏និយាយថាៈ ការចោទប្រកាន់ដែលនាងបានចោទប្រកាន់ទៅលើគេចំពោះវានោះ គឺគ្រាន់តែជាល្បិចកលរបស់ពួកនាង(ឱពួកស្ត្រីទាំងឡាយ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ឧបាយកលរបស់ពួកនាង គឺជាឧបាយកលមួយដែលខ្លាំងក្លាបំផុត។ info
التفاسير:

external-link copy
29 : 12

يُوسُفُ أَعۡرِضۡ عَنۡ هَٰذَاۚ وَٱسۡتَغۡفِرِي لِذَنۢبِكِۖ إِنَّكِ كُنتِ مِنَ ٱلۡخَاطِـِٔينَ

ហើយគាត់(អាហ្ស៊ីស)ក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ឱយូសុះ! ចូរអ្នកបំភ្លេចរឿងនេះចោលចុះ ហើយចូរអ្នកកុំរំលឹករឿងនេះដល់នរណាម្នាក់ឲ្យសោះ។ ហើយចូរនាងសុំការអភ័យទោសចំពោះទោសកំហុសរបស់នាង។ ជាការពិតណាស់ រូបនាងគឺស្ថិតក្នុងចំណោមអ្នកដែលមានកំហុសដោយសារតែនាងចង់ប្រលោមទៅលើខ្លួនប្រាណរបស់យូសុះ។ info
التفاسير:

external-link copy
30 : 12

۞ وَقَالَ نِسۡوَةٞ فِي ٱلۡمَدِينَةِ ٱمۡرَأَتُ ٱلۡعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفۡسِهِۦۖ قَدۡ شَغَفَهَا حُبًّاۖ إِنَّا لَنَرَىٰهَا فِي ضَلَٰلٖ مُّبِينٖ

ហើយដំណឹង(រឿងរ៉ាវ)របស់នាងក៏បានល្បីសុសសាយពេញទីក្រុង។ ហើយមានស្ត្រីមួយក្រុមបាននិយាយរិះគន់ពីទង្វើនោះថាៈ ភរិយារបស់អាហ្ស៊ីសបានហៅអ្នកបម្រើរបស់នាងដើម្បីប្រលោមទៅលើរូបគេ។ ជាការពិតណាស់ ក្តីស្រឡាញ់បានធ្វើឲ្យចិត្តនាងងប់ងល់។ ពិតណាស់ យើងឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ដោយសារតែនាងមានបំណងប្រលោមកាមគុណជាមួយយូសុះ និងក្តីស្រឡាញ់របស់នាងចំពោះគេ ខណៈដែលគេ(យូសុះ)ជាអ្នកបម្រើរបស់ខ្លួននោះ។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• قبح خيانة المحسن في أهله وماله، الأمر الذي ذكره يوسف من جملة أسباب رفض الفاحشة.
• ការក្បត់មនុស្សល្អនៅក្នុងគ្រួសារ និងទ្រព្យសម្បត្តិរបស់គេ គឺជារឿងដែលអាក្រក់បំផុត។ រឿងដែលព្យាការីយូសុះបានលើកឡើងនេះ(ដែលថា គាត់មិនអាចប្រព្រឹត្តទង្វើអសីលធម៌ដោយក្បត់ចៅហ្វាយនាយរបស់ខ្លួនដែលបានធ្វើល្អចំពោះខ្លួនឡើយ) គឺស្ថិតក្នុងចំណោមមូលហេតុនៃការបដិសេធចំពោះទង្វើអសីលធម៌។ info

• بيان عصمة الأنبياء وحفظ الله لهم من الوقوع في السوء والفحشاء.
• បញ្ជាក់ពីការការពារ និងការថែរក្សារបស់អល់ឡោះចំពោះបណ្តាព្យាការីទាំងឡាយមិនឲ្យធ្លាក់ទៅក្នុងប្រការអាក្រក់ និងទង្វើអសីលធម៌ទាំងឡាយ។ info

• وجوب دفع الفاحشة والهرب والتخلص منها.
• ចាំបាច់ត្រូវការពារពីទង្វើអសីលធម៌ និងត្រូវចៀសឲ្យឆ្ងាយ ព្រមទាំងត្រូវមានភាពស្អាតស្អំពីទង្វើនេះ។ info

• مشروعية العمل بالقرائن في الأحكام.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យពិនិត្យមើលភស្តុតាងនៅក្នុងការកាត់ក្តី។ info