আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা

អាល់មូរសុីឡាត

external-link copy
1 : 77

وَٱلۡمُرۡسَلَٰتِ عُرۡفٗا

អល់ឡោះស្បថនឹងខ្យល់(ឬម៉ាឡាអ៊ីកាត់)ដែលត្រូវគេ បញ្ជូនមកជាបន្ដបន្ទាប់។ info
التفاسير:

external-link copy
2 : 77

فَٱلۡعَٰصِفَٰتِ عَصۡفٗا

និងខ្យល់ព្យុះដ៏ខ្លាំងក្លា។ info
التفاسير:

external-link copy
3 : 77

وَٱلنَّٰشِرَٰتِ نَشۡرٗا

និងម៉ាឡាអ៊ីកាត់ដែលពង្រាយពពក និងទឹកភ្លៀង។ info
التفاسير:

external-link copy
4 : 77

فَٱلۡفَٰرِقَٰتِ فَرۡقٗا

និងម៉ាឡាអ៊ីកាត់ដែលបែងចែកនូវប្រការពិត និងប្រការ មិនពិត។ info
التفاسير:

external-link copy
5 : 77

فَٱلۡمُلۡقِيَٰتِ ذِكۡرًا

និងម៉ាឡាអ៊ីកាត់ដែលនាំសារមកឱ្យបណ្ដាអ្នកនាំសារ។ info
التفاسير:

external-link copy
6 : 77

عُذۡرًا أَوۡ نُذۡرًا

ដើម្បីបដិសេធរាល់ការដោះសា ឬជាការដាស់តឿនព្រមាន។ info
التفاسير:

external-link copy
7 : 77

إِنَّمَا تُوعَدُونَ لَوَٰقِعٞ

ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកនឹងកើតឡើង យ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
8 : 77

فَإِذَا ٱلنُّجُومُ طُمِسَتۡ

បន្ទាប់មកនៅពេលដែលហ្វូងផ្កាយត្រូវបានគេធ្វើឱ្យបាត់ពន្លឺ។ info
التفاسير:

external-link copy
9 : 77

وَإِذَا ٱلسَّمَآءُ فُرِجَتۡ

ហើយនៅពេលដែលមេឃត្រូវគេធ្វើឱ្យបែកធ្លុះធ្លាយ។ info
التفاسير:

external-link copy
10 : 77

وَإِذَا ٱلۡجِبَالُ نُسِفَتۡ

ហើយនៅពេលដែលភ្នំត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទី។ info
التفاسير:

external-link copy
11 : 77

وَإِذَا ٱلرُّسُلُ أُقِّتَتۡ

ហើយនៅពេលដែលបណ្ដាអ្នកនាំសារត្រូវគេប្រមូលតាម កាលកំណត់។ info
التفاسير:

external-link copy
12 : 77

لِأَيِّ يَوۡمٍ أُجِّلَتۡ

តើបណ្ដាអ្នកនាំសារត្រូវបានគេពន្យារពេលប្រមូលរហូត ដល់ថ្ងៃណា? info
التفاسير:

external-link copy
13 : 77

لِيَوۡمِ ٱلۡفَصۡلِ

គឺរហូតដល់ថ្ងៃកាត់សេចក្ដី។ info
التفاسير:

external-link copy
14 : 77

وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلۡفَصۡلِ

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃវិនិច្ឆ័យជាអ្វីនោះ ? info
التفاسير:

external-link copy
15 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
16 : 77

أَلَمۡ نُهۡلِكِ ٱلۡأَوَّلِينَ

តើយើងមិនបានបំផ្លាញពួកជំនាន់មុន(ដែលបានប្រព្រឹត្ដ បាបកម្ម)ទេឬ? info
التفاسير:

external-link copy
17 : 77

ثُمَّ نُتۡبِعُهُمُ ٱلۡأٓخِرِينَ

បន្ទាប់មក យើងធ្វើឱ្យពួកជំនាន់ក្រោយវិនាសបន្ដបន្ទាប់ ពីពួកគេទៀត ។ info
التفاسير:

external-link copy
18 : 77

كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ

ដូចេ្នះដែរ យើងធ្វើទៅលើពួកប្រព្រឹត្ដបាបកម្ម។ info
التفاسير:

external-link copy
19 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
20 : 77

أَلَمۡ نَخۡلُقكُّم مِّن مَّآءٖ مَّهِينٖ

តើយើងមិនបានបង្កើតពួកអ្នកអំពីទឹកកាមដែលគ្មានតម្លៃ ទេឬ ? info
التفاسير:

external-link copy
21 : 77

فَجَعَلۡنَٰهُ فِي قَرَارٖ مَّكِينٍ

ក្រោយមកយើងបានបង្កើតវានៅក្នុងកន្លែងមួយដែលមាន សុវត្ថិភាព(នៅក្នុងស្បូន) info
التفاسير:

external-link copy
22 : 77

إِلَىٰ قَدَرٖ مَّعۡلُومٖ

រហូតដល់ពេលដែលត្រូវគេកំណត់ដ៏ជាក់លាក់។ info
التفاسير:

external-link copy
23 : 77

فَقَدَرۡنَا فَنِعۡمَ ٱلۡقَٰدِرُونَ

ហើយយើងបានកំណត់(រូបរាង និងលក្ខណៈរបស់មនុស្ស លោកតាមដែលយើងមានចេតនា)។ ដូចេ្នះ យើងគឺជាអ្នកដែល កំណត់ដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
24 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
25 : 77

أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ كِفَاتًا

តើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្ដុំ info
التفاسير:

external-link copy
26 : 77

أَحۡيَآءٗ وَأَمۡوَٰتٗا

ទាំងអ្នករស់និងអ្នកស្លាប់ទេឬ ? info
التفاسير:

external-link copy
27 : 77

وَجَعَلۡنَا فِيهَا رَوَٰسِيَ شَٰمِخَٰتٖ وَأَسۡقَيۡنَٰكُم مَّآءٗ فُرَاتٗا

ហើយយើងបានបង្កើតភ្នំខ្ពស់ៗនៅលើវានិងបានផ្ដល់ទឹក បរិសុទ្ធឱ្យពួកអ្នក។ info
التفاسير:

external-link copy
28 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
29 : 77

ٱنطَلِقُوٓاْ إِلَىٰ مَا كُنتُم بِهِۦ تُكَذِّبُونَ

(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកដើរទៅ កាន់អ្វី(នរក)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។ info
التفاسير:

external-link copy
30 : 77

ٱنطَلِقُوٓاْ إِلَىٰ ظِلّٖ ذِي ثَلَٰثِ شُعَبٖ

ចូរពួកអ្នកដើរទៅកាន់ម្លប់(ផ្សែងនៃភ្លើងនរក)ដែលលាត សន្ធឹងជាបីផ្នែកនោះចុះ។ info
التفاسير:

external-link copy
31 : 77

لَّا ظَلِيلٖ وَلَا يُغۡنِي مِنَ ٱللَّهَبِ

គ្មានម្លប់ណាត្រជាក់ ហើយក៏គ្មានអ្វីអាចការពារពីអណ្ដាត ភ្លើងនរកបានដែរ។ info
التفاسير:

external-link copy
32 : 77

إِنَّهَا تَرۡمِي بِشَرَرٖ كَٱلۡقَصۡرِ

ពិតប្រាកដណាស់ វាជះផ្កាភ្លើងឡើងខ្ពស់ដូចជាវិមាន។ info
التفاسير:

external-link copy
33 : 77

كَأَنَّهُۥ جِمَٰلَتٞ صُفۡرٞ

វា(ផ្កាភ្លើង)ហាក់បីដូចជាហ្វូងសត្វអូដ្ឋសម្បុរលឿង។ info
التفاسير:

external-link copy
34 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
35 : 77

هَٰذَا يَوۡمُ لَا يَنطِقُونَ

នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយបានឡើយ។ info
التفاسير:

external-link copy
36 : 77

وَلَا يُؤۡذَنُ لَهُمۡ فَيَعۡتَذِرُونَ

ហើយពួកគេមិនត្រូវគេអនុញ្ញាតឱ្យនិយាយដោះសាបាន ឡើយ។ info
التفاسير:

external-link copy
37 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
38 : 77

هَٰذَا يَوۡمُ ٱلۡفَصۡلِۖ جَمَعۡنَٰكُمۡ وَٱلۡأَوَّلِينَ

នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលយើងបានប្រមូល ពួកអ្នក និងពួកជំនាន់មុន។ info
التفاسير:

external-link copy
39 : 77

فَإِن كَانَ لَكُمۡ كَيۡدٞ فَكِيدُونِ

ដូចេ្នះ ប្រសិនបើពួកអ្នកមានល្បិចកល ចូរពួកអ្នករៀប ល្បិចកលប្រឆាំងនឹងយើងចុះ។ info
التفاسير:

external-link copy
40 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
41 : 77

إِنَّ ٱلۡمُتَّقِينَ فِي ظِلَٰلٖ وَعُيُونٖ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ នៅក្នុងម្លប់ជាមួយនឹងប្រភពទឹកដ៏ច្រើន។ info
التفاسير:

external-link copy
42 : 77

وَفَوَٰكِهَ مِمَّا يَشۡتَهُونَ

និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នា។ info
التفاسير:

external-link copy
43 : 77

كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ

(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកបរិភោគ និងទទួលដោយក្ដីរីករាយដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាន ប្រព្រឹត្ដចុះ។ info
التفاسير:

external-link copy
44 : 77

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ដូចេ្នះដែរ យើងពិតជានឹងតបស្នងដល់បណ្ដាអ្នកដែលសាង អំពើល្អ។ info
التفاسير:

external-link copy
45 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
46 : 77

كُلُواْ وَتَمَتَّعُواْ قَلِيلًا إِنَّكُم مُّجۡرِمُونَ

(មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា) ចូរពួកអ្នក បរិភោគ និងសោយសុខ(ក្នុងលោកិយ)មួយរយៈពេលខ្លីសិនចុះ ព្រោះពិតប្រាកដណាស់ ពួកអ្នកជាពួកប្រព្រឹត្ដបាបកម្ម។ info
التفاسير:

external-link copy
47 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
48 : 77

وَإِذَا قِيلَ لَهُمُ ٱرۡكَعُواْ لَا يَرۡكَعُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកឱនគោរព(ចំពោះអល់ឡោះ)ចុះ ពួកគេបែរជាមិនឱន គោរពទៅវិញ។ info
التفاسير:

external-link copy
49 : 77

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ info
التفاسير:

external-link copy
50 : 77

فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ

ដូចេ្នះ តើមានពាក្យសំដីណាមួយបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ? info
التفاسير: