আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা

ហ្វូសស៊ីឡាត់

external-link copy
1 : 41

حمٓ

ហា មីម។ info
التفاسير:

external-link copy
2 : 41

تَنزِيلٞ مِّنَ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

វា(គម្ពីរគួរអាន)គឺជាការបញ្ចុះពីម្ចាស់ដែលមហាសប្បុរស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
3 : 41

كِتَٰبٞ فُصِّلَتۡ ءَايَٰتُهُۥ قُرۡءَانًا عَرَبِيّٗا لِّقَوۡمٖ يَعۡلَمُونَ

ជាគម្ពីរដែលអាយ៉ាត់ៗរបស់វាត្រូវបានគេពន្យល់យ៉ាង ច្បាស់លាស់ជាភាសាអារ៉ាប់សម្រាប់បណ្ដាអ្នកដែលចេះដឹង។ info
التفاسير:

external-link copy
4 : 41

بَشِيرٗا وَنَذِيرٗا فَأَعۡرَضَ أَكۡثَرُهُمۡ فَهُمۡ لَا يَسۡمَعُونَ

ដែលជាការផ្ដល់ដំណឹងរីករាយ និងជាការដាស់តឿនព្រមាន តែពួកគេភាគច្រើនបែរជាបានបែរចេញ និងមិនស្ដាប់ទៅវិញ។ info
التفاسير:

external-link copy
5 : 41

وَقَالُواْ قُلُوبُنَا فِيٓ أَكِنَّةٖ مِّمَّا تَدۡعُونَآ إِلَيۡهِ وَفِيٓ ءَاذَانِنَا وَقۡرٞ وَمِنۢ بَيۡنِنَا وَبَيۡنِكَ حِجَابٞ فَٱعۡمَلۡ إِنَّنَا عَٰمِلُونَ

ហើយពួកគេបាននិយាយថាៈ ចិត្ដរបស់ពួកយើងមានគំរបបិទ ជិតនូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វា។ ហើយនៅ ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ហើយរវាងពួកយើង និង អ្នក(មូហាំម៉ាត់)មានរនាំងបាំង។ ដូចេ្នះ ចូរអ្នកអនុវត្ដតាមមាគ៌ា របស់អ្នកចុះ ពិតប្រាកដណាស់ពួកយើងក៏អនុវត្ដតាមមាគ៌ារបស់ ពួកយើងដែរ។ info
التفاسير:

external-link copy
6 : 41

قُلۡ إِنَّمَآ أَنَا۠ بَشَرٞ مِّثۡلُكُمۡ يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞ فَٱسۡتَقِيمُوٓاْ إِلَيۡهِ وَٱسۡتَغۡفِرُوهُۗ وَوَيۡلٞ لِّلۡمُشۡرِكِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោក ដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ ចូរពួកអ្នក អនុវត្ដឱ្យបានត្រឹមត្រូវចំពោះទ្រង់ និងត្រូវសុំអភ័យទោសពីទ្រង់។ ហើយភាពអន្ដរាយគឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
7 : 41

ٱلَّذِينَ لَا يُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ

ពួកដែលមិនបរិច្ចាគហ្សាកាត់នោះ ពួកគេគឺជាពួកដែលគ្មាន ជំនឿនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
8 : 41

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونٖ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ ពួកគេនឹងទទួលបានផលបុណ្យដោយឥតគណនា។ info
التفاسير:

external-link copy
9 : 41

۞ قُلۡ أَئِنَّكُمۡ لَتَكۡفُرُونَ بِٱلَّذِي خَلَقَ ٱلۡأَرۡضَ فِي يَوۡمَيۡنِ وَتَجۡعَلُونَ لَهُۥٓ أَندَادٗاۚ ذَٰلِكَ رَبُّ ٱلۡعَٰلَمِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកពិតជាគ្មានជំនឿ លើម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នក បង្កើតព្រះនានាយកមកធ្វើស្ហ៊ីរិកនឹងទ្រង់ឬ? នោះហើយគឺជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។ info
التفاسير:

external-link copy
10 : 41

وَجَعَلَ فِيهَا رَوَٰسِيَ مِن فَوۡقِهَا وَبَٰرَكَ فِيهَا وَقَدَّرَ فِيهَآ أَقۡوَٰتَهَا فِيٓ أَرۡبَعَةِ أَيَّامٖ سَوَآءٗ لِّلسَّآئِلِينَ

ហើយនៅលើផែនដីទ្រង់បានបង្កើតភ្នំជាច្រើននៅលើវា និងបានប្រទានពរជ័យនៅលើវា ព្រមទាំងបានកំណត់ចំណីអាហារ នៅលើវារយៈពេលបួនថ្ងៃ(ពីរថ្ងៃបង្កើតផែនដី និងពីរថ្ងៃទៀត បង្កើតអ្វីដែលនៅលើវា)សម្រាប់បណ្ដាអ្នកដែលសួរ។ info
التفاسير:

external-link copy
11 : 41

ثُمَّ ٱسۡتَوَىٰٓ إِلَى ٱلسَّمَآءِ وَهِيَ دُخَانٞ فَقَالَ لَهَا وَلِلۡأَرۡضِ ٱئۡتِيَا طَوۡعًا أَوۡ كَرۡهٗا قَالَتَآ أَتَيۡنَا طَآئِعِينَ

បន្ទាប់មកទ្រង់ឆ្ពោះទៅលើមេឃ ខណៈដែលវាគឺជាផ្សែង នៅឡើយ។ ហើយទ្រង់បានមានបន្ទូលទៅកាន់វា(មេឃ)និងផែនដី ថាៈ ចូរអ្នកទាំងពីរមក ទោះដោយស្ម័គ្រចិត្ដឬមិនស្ម័គ្រចិត្ដក៏ដោយ។ ពួកវាទាំងពីរបានតបថាៈ ពួកខ្ញុំទាំងពីរបានមកទាំងស័្មគ្រចិត្ដ។ info
التفاسير: