আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা

পৃষ্ঠা নং:close

external-link copy
48 : 39

وَبَدَا لَهُمۡ سَيِّـَٔاتُ مَا كَسَبُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេប្រព្រឹត្ដកន្លង មកក៏បានលាតត្រដាងចំពោះពួកគេដែរ។ ហើយអ្វីៗ(ទារុណកម្ម) ដែលពួកគេធ្លាប់បានសើចចំអកនឹងវាបានហ៊ុមព័ទ្ធពួកគេ។ info
التفاسير:

external-link copy
49 : 39

فَإِذَا مَسَّ ٱلۡإِنسَٰنَ ضُرّٞ دَعَانَا ثُمَّ إِذَا خَوَّلۡنَٰهُ نِعۡمَةٗ مِّنَّا قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلۡمِۭۚ بَلۡ هِيَ فِتۡنَةٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

ក្រោយមក នៅពេលដែលគ្រោះថ្នាក់បានបៀតបៀន មនុស្សលោក គេបានបួងសួងសុំពីយើង។ បន្ទាប់មកនៅពេលដែល យើងបានប្រទានឱ្យគេនូវនៀកម៉ាត់ពីយើងវិញនោះ គេបែរជា និយាយថាៈ តាមពិតគេបានផ្ដល់វាឱ្យខ្ញុំ គឺដោយសារតែការចេះដឹង របស់ខ្ញុំប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាគឺជាការសាកល្បងមួយ ក៏ប៉ុន្ដែ ពួកគេភាគច្រើនមិនដឹងឡើយ។ info
التفاسير:

external-link copy
50 : 39

قَدۡ قَالَهَا ٱلَّذِينَ مِن قَبۡلِهِمۡ فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ

ជាការពិតណាស់ពួកជំនាន់មុនពួកគេក៏បាននិយាយដូចនោះ ដែរ។ ដូចេ្នះ អ្វីដែលពួកគេធ្លាប់ប្រឹងប្រែង(រកទ្រព្យសមត្ដិ និងកូន ចៅ)កន្លងមកមិនអាចការពារពួកគេ(ពីទារុណកម្ម)បានឡើយ។ info
التفاسير:

external-link copy
51 : 39

فَأَصَابَهُمۡ سَيِّـَٔاتُ مَا كَسَبُواْۚ وَٱلَّذِينَ ظَلَمُواْ مِنۡ هَٰٓؤُلَآءِ سَيُصِيبُهُمۡ سَيِّـَٔاتُ مَا كَسَبُواْ وَمَا هُم بِمُعۡجِزِينَ

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាងបាន ធ្លាក់ទៅលើពួកគេ។ ហើយពួកដែលបានបំពានក្នុងចំណោមពួកទាំង នោះ(ពួកមូស្ហរីគីន) អំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បាន សាងក៏នឹងធ្លាក់លើពួកគេដែរ ហើយពួកគេមិនអាចគេចផុតឡើយ។ info
التفاسير:

external-link copy
52 : 39

أَوَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ

តើពួកគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។ info
التفاسير:

external-link copy
53 : 39

۞ قُلۡ يَٰعِبَادِيَ ٱلَّذِينَ أَسۡرَفُواْ عَلَىٰٓ أَنفُسِهِمۡ لَا تَقۡنَطُواْ مِن رَّحۡمَةِ ٱللَّهِۚ إِنَّ ٱللَّهَ يَغۡفِرُ ٱلذُّنُوبَ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱខ្ញុំទាំងឡាយរបស់យើង ដែលបានបំពានលើខ្លួនឯង. ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដា ករុណារបស់អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះនឹង អភ័យទោសនូវរាល់ទោសកំហុសទាំងអស់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
54 : 39

وَأَنِيبُوٓاْ إِلَىٰ رَبِّكُمۡ وَأَسۡلِمُواْ لَهُۥ مِن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ ثُمَّ لَا تُنصَرُونَ

ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសទៅ ចំពោះម្ចាស់របស់ពួកអ្នក និងប្រគល់ខ្លួនចំពោះទ្រង់មុននឹងទារុណកម្មមកដល់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងមិនត្រូវគេជួយឡើយ។ info
التفاسير:

external-link copy
55 : 39

وَٱتَّبِعُوٓاْ أَحۡسَنَ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُم مِّن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ بَغۡتَةٗ وَأَنتُمۡ لَا تَشۡعُرُونَ

ហើយចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលល្អបំផុតដែលគេបាន បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នកមុននឹងទារុណកម្មមកដល់ ពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមិនដឹងខ្លួននោះ។ info
التفاسير:

external-link copy
56 : 39

أَن تَقُولَ نَفۡسٞ يَٰحَسۡرَتَىٰ عَلَىٰ مَا فَرَّطتُ فِي جَنۢبِ ٱللَّهِ وَإِن كُنتُ لَمِنَ ٱلسَّٰخِرِينَ

ដើម្បីកុំឱ្យបុគ្គលណាមួយនិយាយថាៈ គួរឱ្យសោកស្ដាយ ណាស់ខ្ញុំ ទៅលើអ្វីដែលខ្ញុំបានធ្វើឱ្យបាត់បង់នូវកាតព្វកិច្ចរបស់ អល់ឡោះ ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុងចំណោមពួកដែលចំអក មើលងាយ(សាសនារបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់)។ info
التفاسير: