আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা

পৃষ্ঠা নং:close

external-link copy
16 : 30

وَأَمَّا ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا وَلِقَآيِٕ ٱلۡأٓخِرَةِ فَأُوْلَٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ

ហើយចំណែកឯអ្នកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើង ហើយនិងបានបដិសេធនឹងការជួបនៃថ្ងៃ បរលោក ពួកទាំងនោះនឹងស្ថិតនៅក្នុងទារុណកម្ម។ info
التفاسير:

external-link copy
17 : 30

فَسُبۡحَٰنَ ٱللَّهِ حِينَ تُمۡسُونَ وَحِينَ تُصۡبِحُونَ

ដូចេ្នះ ចូរសរសើរ និងលើកតម្កើងចំពោះអល់ឡោះរៀង រាល់ពេលល្ងាច និងពេលព្រឹក។ info
التفاسير:

external-link copy
18 : 30

وَلَهُ ٱلۡحَمۡدُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَعَشِيّٗا وَحِينَ تُظۡهِرُونَ

ហើយរាល់ការសរសើរនៅលើមេឃជាច្រើនជាន់ និង ផែនដីទាំងពេលល្ងាចនិងពេលថ្ងៃត្រង់គឺចំពោះទ្រង់តែមួយគត់។ info
التفاسير:

external-link copy
19 : 30

يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَيُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ وَكَذَٰلِكَ تُخۡرَجُونَ

ទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់និងបពោ្ចញរបស់ស្លាប់ ពីរបស់រស់ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ ពីវាស្លាប់(គ្មានជីជាតិ)។ ដូច្នោះដែរពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ) មកវិញ។ info
التفاسير:

external-link copy
20 : 30

وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَكُم مِّن تُرَابٖ ثُمَّ إِذَآ أَنتُم بَشَرٞ تَنتَشِرُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ពួកអ្នកអំពីដី(អាដាំ) បន្ទាប់ពីពេលនោះមក ពួកអ្នកក៏ក្លាយជា មនុស្សដែលពង្រាយគ្នា(ពាសពេញផែនដី)។ info
التفاسير:

external-link copy
21 : 30

وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا لِّتَسۡكُنُوٓاْ إِلَيۡهَا وَجَعَلَ بَيۡنَكُم مَّوَدَّةٗ وَرَحۡمَةًۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។ info
التفاسير:

external-link copy
22 : 30

وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفُ أَلۡسِنَتِكُمۡ وَأَلۡوَٰنِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡعَٰلِمِينَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺការបង្កើតមេឃ ជាច្រើនជាន់ និងផែនដី និងភាពខុសគ្នានៃភាសា ហើយនិងពណ៌ សម្បុររបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានចំណេះដឹង។ info
التفاسير:

external-link copy
23 : 30

وَمِنۡ ءَايَٰتِهِۦ مَنَامُكُم بِٱلَّيۡلِ وَٱلنَّهَارِ وَٱبۡتِغَآؤُكُم مِّن فَضۡلِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَسۡمَعُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់គឺការសម្រាន្ដរបស់ ពួកអ្នកនាពេលយប់និងពេលថ្ងៃ និងការស្វែងរករបស់ពួកអ្នកនូវការ ប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។ info
التفاسير:

external-link copy
24 : 30

وَمِنۡ ءَايَٰتِهِۦ يُرِيكُمُ ٱلۡبَرۡقَ خَوۡفٗا وَطَمَعٗا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءٗ فَيُحۡيِۦ بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់់ គឺទ្រង់បង្ហាញពួក អ្នកនូវផេ្លកបន្ទោរជាការបន្លាចនិងជាក្ដីសង្ឃឹម(ថានឹងមានទឹក ភ្លៀង)។ ហើយទ្រង់បញ្ចុះទឹកភ្លៀងមកពីលើមេឃ និងទ្រង់ធ្វើឱ្យ ដីរស់(មានជីជាតិ)ឡើងវិញដោយសារវាបន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលចេះគិតពិចារណា។ info
التفاسير: