আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা

পৃষ্ঠা নং:close

external-link copy
249 : 2

فَلَمَّا فَصَلَ طَالُوتُ بِٱلۡجُنُودِ قَالَ إِنَّ ٱللَّهَ مُبۡتَلِيكُم بِنَهَرٖ فَمَن شَرِبَ مِنۡهُ فَلَيۡسَ مِنِّي وَمَن لَّمۡ يَطۡعَمۡهُ فَإِنَّهُۥ مِنِّيٓ إِلَّا مَنِ ٱغۡتَرَفَ غُرۡفَةَۢ بِيَدِهِۦۚ فَشَرِبُواْ مِنۡهُ إِلَّا قَلِيلٗا مِّنۡهُمۡۚ فَلَمَّا جَاوَزَهُۥ هُوَ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ قَالُواْ لَا طَاقَةَ لَنَا ٱلۡيَوۡمَ بِجَالُوتَ وَجُنُودِهِۦۚ قَالَ ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ ٱللَّهِ كَم مِّن فِئَةٖ قَلِيلَةٍ غَلَبَتۡ فِئَةٗ كَثِيرَةَۢ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ

ហើយនៅពេលដែលតលូតបានដឹកនាំទ័ព(ចេញទៅ ប្រយុទ្ធ) គាត់បានមានប្រសាសន៍ថាៈ ពិតប្រាកដណាស់ អល់ឡោះ នឹងសាកល្បងពួកអ្នកដោយទនេ្លមួយ។ ដូចេ្នះអ្នកណាបានផឹកទឹក នោះ គឺគេពុំមែនជាសមាជិករបស់ខ្ញុំឡើយ រីឯអ្នកណាដែលមិនផឹក ទឹកនោះ ពិតប្រាកដណាស់គេគឺជាសមាជិករបស់ខ្ញុំ លើកលែងតែ អ្នកណាដែលបានក្បង់ទឹកនោះផឹកមួយក្បង់ដៃរបស់គេប៉ុណ្ណាះ (គឺគ្មានបញ្ហាឡើយ)។ បន្ទាប់មកពួកគេក៏បានផឹកទឹកនោះ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែល តលូត និងអ្នកមានជំនឿរួមជាមួយគាត់បានឆ្លងផុតទនេ្លនោះ ពួក គេបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធជាមួយ ជើលូត និងកងទ័ពរបស់គេទេ។ បណ្ដាអ្នកដែលមានជំនឿយ៉ាង ជាក់ច្បាស់ថាពួកគេពិតជានឹងបានជួបអល់ឡោះនោះបាននិយាយ ថាៈ ជាច្រើនដងមកហើយក្រុមដែលមានគ្នាតិចបានឈ្នះទៅលើ ក្រុមដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះនោះ។ ហើយអល់ឡោះនៅជាមួយបណ្ដាអ្នកដែលអត់ធ្មត់។ info
التفاسير:

external-link copy
250 : 2

وَلَمَّا بَرَزُواْ لِجَالُوتَ وَجُنُودِهِۦ قَالُواْ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ

ហើយនៅពេលពួកគេប្រឈមមុខជាមួយជើលូត និង កងទ័ពរបស់គេ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាផ្ដល់ការអត់ធ្មត់ដល់ពួកយើង និងជួយពង្រឹងជំហរ របស់ពួកយើង ព្រមទាំងជួយពួកយើងឱ្យបានជោគជ័យលើក្រុម ដែលគ្មានជំនឿផង។ info
التفاسير:

external-link copy
251 : 2

فَهَزَمُوهُم بِإِذۡنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ وَٱلۡحِكۡمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٖ لَّفَسَدَتِ ٱلۡأَرۡضُ وَلَٰكِنَّ ٱللَّهَ ذُو فَضۡلٍ عَلَى ٱلۡعَٰلَمِينَ

ហើយពួកគេក៏បានធ្វើឱ្យសត្រូវបរាជ័យដោយមានការ អនុញ្ញាតពីអល់ឡោះ ហើយដាវូដក៏បានសម្លាប់ជើលូត។ បន្ទាប់ មកអល់ឡោះបានប្រទានតំណែងជាសេ្ដច និងជាណាពីឱ្យទៅដាវូដ ព្រមទាំងបានបង្រៀនដល់គាត់អំពីអ្វីដែលទ្រង់មានចេតនា។ ហើយ ប្រសិនបើគ្មានការទប់ស្កាត់របស់អល់ឡោះចំពោះមនុស្សលោកពី ក្រុមមួយ(អ្នកមានជំនឿ)ទៅក្រុមមួយ(អ្នកគ្មានជំនឿ)ទេនោះ ប្រាកដជាផែនដីនេះត្រូវវិនាសអន្ដរាយ តែអល់ឡោះមានក្ដីមេត្ដា ករុណាលើពិភពទាំងអស់។ info
التفاسير:

external-link copy
252 : 2

تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۚ وَإِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ

ទាំងនេះគឺជាអាយ៉ាត់ៗរបស់អល់ឡោះដែលយើងសូត្រ វាឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់យ៉ាងពិតប្រាកដ។ ហើយពិតប្រាកដ ណាស់ អ្នកគឺជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។ info
التفاسير: