قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

بەت نومۇرى:close

external-link copy
90 : 23

بَلۡ أَتَيۡنَٰهُم بِٱلۡحَقِّ وَإِنَّهُمۡ لَكَٰذِبُونَ

រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ យើងបាននាំមកឲ្យពួកគេនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេអះអាងថា អល់ឡោះមានដៃគូ និងមានបុត្រនោះ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីរបស់ពួកគេ(ដែលពួកគេបានចោទប្រកាន់)។ info
التفاسير:

external-link copy
91 : 23

مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٖ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذٗا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٖۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ

អល់ឡោះជាម្ចាស់ទ្រង់មិនមានបុត្រដូចអ្វីដែលពួកប្រឆាំងបានអះអាងនោះឡើយ ហើយក៏គ្មានព្រះណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ហើយប្រសិនបើមានព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយទ្រង់មែននោះ ព្រះនីមួយៗពិតជានឹងនាំយកទៅគ្រប់គ្រងនូវម៉ាខ្លូកណាមួយដែលខ្លួនគេបានបង្កើតរៀងៗខ្លួនជាមិនខានឡើយ ហើយពួកវា(ព្រះទាំងនោះ)នឹងយកប្រៀបលើគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងនៃចក្រវាឡទាំងមូលនឹងត្រូវវិនាសអន្តរាយជាមិនខាន ។ ប៉ុន្តែជាក់ស្តែង រឿងទាំងនោះមិនបានកើតឡើងនោះឡើយ។ នេះជាភស្តុតាងបង្ហាញថា ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ មានតែមួយអង្គប៉ុណ្ណោះ នោះគឺអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនបានពណ៌នាចំពោះទ្រង់នូវលក្ខណៈដែលមិនសាកសមនឹងទ្រង់ដែលថាទ្រង់មានបុត្រ និងមានដៃគូនោះ។ info
التفاسير:

external-link copy
92 : 23

عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនៃម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងនូវអ្វីដែលគេមើលឃើញ និងអ្វីដែលគេអាចដឹងដោយអារម្មណ៍(មិនអាចមើលឃើញ)។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់(មិនឲ្យទ្រង់ដឹង)នោះឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីការដែលថា ទ្រង់មានដៃគូនោះ។ info
التفاسير:

external-link copy
93 : 23

قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពិតជាបង្ហាញឲ្យខ្ញុំបានឃើញនូវទណ្ឌកម្មដែលទ្រង់បានសន្យានឹងពួកមុស្ហរីគីនមែននោះ។ info
التفاسير:

external-link copy
94 : 23

رَبِّ فَلَا تَجۡعَلۡنِي فِي ٱلۡقَوۡمِ ٱلظَّٰلِمِينَ

ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ដាក់ទណ្ឌកម្មពួកគេ ខណៈដែលខ្ញុំនៅឃើញពួកគេត្រូវទណ្ឌកម្មនោះ សូមទ្រង់មេត្តាកុំឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេដោយឲ្យខ្ញុំទទួលនូវទណ្ឌកម្មដូចដែលពួកគេបានទទួលនោះអ្វី។ info
التفاسير:

external-link copy
95 : 23

وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمۡ لَقَٰدِرُونَ

ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកមានសមត្ថភាពក្នុងការធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ាត់)អាចមើលឃើញនូវទណ្ឌកម្មដែលយើងបានសន្យាចំពោះពួកគេនោះ។ រឿងនេះ ក៏ដូចជារឿងផ្សេងទៀតដែរ គឺគ្មានអ្វីដែលយើងអសមត្ថភាពនោះឡើយ។ info
التفاسير:

external-link copy
96 : 23

ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ ٱلسَّيِّئَةَۚ نَحۡنُ أَعۡلَمُ بِمَا يَصِفُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដែលអ្នកដទៃធ្វើមកលើអ្នកដោយវិធី ឬរបៀបដែលល្អប្រសើរបំផុត ដោយអ្នកអាចអធ្យាស្រ័យចំពោះគេ មានការអត់ធ្មត់ចំពោះការធ្វើបាបរបស់គេ(ចំពោះអ្នក)ជាដើម។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង ដូចជាប្រការស្ហ៊ីរិក និងការបដិសេធ(ចំពោះអ្នក) ហើយនិងអ្វីដែលពួកគេបានប្រឌិត(ចោទប្រកាន់)វាឡើងចំពោះអ្នកដែលមិនសាកសមនឹងអ្នកទាល់តែសោះ ដូចជាការចោទថា អ្នកជាគ្រូមន្តអាគម និងជាមនុស្សវិកលចរិតជាដើម។ info
التفاسير:

external-link copy
97 : 23

وَقُل رَّبِّ أَعُوذُ بِكَ مِنۡ هَمَزَٰتِ ٱلشَّيَٰطِينِ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំសុំការការពារពីទ្រង់ពីការពង្វក់របស់ស្ហៃតន និងការយាយីរបស់ពួកវាផងចុះ។ info
التفاسير:

external-link copy
98 : 23

وَأَعُوذُ بِكَ رَبِّ أَن يَحۡضُرُونِ

ហើយខ្ញុំសុំពីទ្រង់ ឱម្ចាស់របស់ខ្ញុំ ឲ្យបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាមកក្បែរខ្ញុំក្នុងរឿងអ្វីមួយក៏ដោយក្នុងចំណោមកិច្ចការរបស់ខ្ញុំផង។ info
التفاسير:

external-link copy
99 : 23

حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ رَبِّ ٱرۡجِعُونِ

លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនទាំងនោះ ហើយគេបានឃើញផ្ទាល់នឹងភ្នែកនូវអ្វីដែលចុះទៅកាន់គេ គេនឹងនិយាយដោយមានវិប្បដិសារីចំពោះអាយុជីវិតរបស់គេដែលបានកន្លងផុតទៅ និងទៅលើអ្វីដែលគេបានធ្វើឲ្យបាត់បង់នូវកាតព្វកិច្ចរបស់អល់ឡោះ(ដោយពួកគេមិនបានបំពេញកាតព្វកិច្ចដែលទ្រង់បានប្រើ) ដោយគេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)ផង។ info
التفاسير:

external-link copy
100 : 23

لَعَلِّيٓ أَعۡمَلُ صَٰلِحٗا فِيمَا تَرَكۡتُۚ كَلَّآۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَاۖ وَمِن وَرَآئِهِم بَرۡزَخٌ إِلَىٰ يَوۡمِ يُبۡعَثُونَ

ដើម្បីខ្ញុំនឹងសាងទង្វើកុសលវិញនៅពេលដែលខ្ញុំបានវិលត្រឡប់ទៅកាន់លោកិយម្តងទៀតនោះ។ មិនដូច្នោះទេ! រឿងនោះមិនដូចអ្វីដែលគេទាមទារ ឬស្នើសុំនោះឡើយ។ ពិតប្រាកដណាស់ វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយទទេៗតែប៉ុណ្ណោះ ពីព្រោះទោះបីជារូបគេត្រូវបានគេ(អល់ឡោះ)ឲ្យត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតក៏ដោយ ក៏គេនឹងមិនធ្វើតាមអ្វីដែលគេបានសន្យាចំពោះវា(ថានឹងធ្វើល្អ)នោះដែរ។ ហើយអ្នកដែលស្លាប់ទាំងនោះ នឹងស្ថិតនៅក្នុងជញ្ជាំងខណ្ឌមួយរវាងលោកិយ និងថ្ងៃបរលោក រហូតដល់ថ្ងៃដែលគេពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។ ដូច្នេះ ពួកគេមិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញដើម្បីឲ្យពួកគេអាចបំពេញនូវអ្វី(កាតព្វកិច្ច)ដែលពួកគេបានខកខាន និងកែលម្អនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តខុសឆ្គងនោះឡើយ។ info
التفاسير:

external-link copy
101 : 23

فَإِذَا نُفِخَ فِي ٱلصُّورِ فَلَآ أَنسَابَ بَيۡنَهُمۡ يَوۡمَئِذٖ وَلَا يَتَسَآءَلُونَ

ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកលើការផ្លុំត្រែបានផ្លុំត្រែលើកទីពីរ ជាការប្រកាសពីថ្ងៃបរលោកហើយនោះ ពេលនោះ គ្មានសាច់សាលោហិតរវាងពួកគេដែលពួកគេអួតអាងនឹងវាទៀតនោះទេ ដោយសារតែការមមាញឹករបស់ពួកគេម្នាក់ៗពីស្ថានភាពដ៏រន្ធត់នាថ្ងៃបរលោកនោះ ហើយពួកគេក៏គ្មានការសួរគ្នាទៅវិញទៅមកនោះដែរ ដោយសារតែការមមាញឹករបស់ពួកគេនឹងអ្វីដែលសំខាន់ចំពោះពួកគេ។ info
التفاسير:

external-link copy
102 : 23

فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីងនៃអំពើល្អរបស់គេមានទម្ងន់ធ្ងន់ជាងអំពើអាក្រក់នោះ ពិតណាស់អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យ ដោយពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។ info
التفاسير:

external-link copy
103 : 23

وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فِي جَهَنَّمَ خَٰلِدُونَ

តែជនណាហើយដែលភ្នែកជញ្ជីងនៃអំពើអាក្រក់របស់គេមានទម្ងន់ធ្ងន់ជាងអំពើល្អនោះ ពិតណាស់អ្នកទាំងនោះហើយគឺជាពួកដែលបានខាតបង់ខ្លួនឯងដោយសារតែការប្រព្រឹត្តនូវទង្វើដែលនាំគ្រោះថ្នាក់ដល់ខ្លួន ហើយបោះបង់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនគេ ដូចជាការមានជំនឿ និងការសាងនូវទង្វើកុសលផ្សេងៗ។ ហើយពួកគេ គឺស្ថិតនៅក្នុងនកជើហាន់ណាំ(ជាអមតៈ)ដោយគ្មានថ្ងៃចេញឡើយ។ info
التفاسير:

external-link copy
104 : 23

تَلۡفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمۡ فِيهَا كَٰلِحُونَ

ភ្លើងនរកបានឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• الاستدلال باستقرار نظام الكون على وحدانية الله.
• ការលើកយកប្រព័ន្ធគ្រប់គ្រងចក្រវាឡដ៏សុក្រឹតដោយមានសណ្តាប់ធ្នាប់ និងមានរបៀបរបបត្រឹមត្រូវមកធ្វើជាភស្តុតាងបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់។ info

• إحاطة علم الله بكل شيء.
• ចំណេះដឹងរបស់អល់ឡោះជាម្ចាស់គ្របដណ្តប់លើអ្វីៗទាំងអស់។ info

• معاملة المسيء بالإحسان أدب إسلامي رفيع له تأثيره البالغ في الخصم.
• ទំនាក់ទំនងនឹងមនុស្សអាក្រក់ដោយប្រើសីលធម៌ដ៏ល្អប្រសើរខ្ពង់ខ្ពស់របស់ឥស្លាមនោះ គឺជះឥទ្ធិពលយ៉ាងធំធេងក្នុងពេលមានជម្លោះនោះ។ info

• ضرورة الاستعاذة بالله من وساوس الشيطان وإغراءاته.
• ភាពចាំបាច់នៃការសុំការបញ្ចៀសពីអល់ឡោះអំពីការយាយី និងការពង្វក់របស់ស្ហៃតន។ info