पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद ।

អាល់ហ្ពាក៏រ៉ោះ

सूरहका अभिप्रायहरूमध्ये:
الأمر بتحقيق الخلافة في الأرض بإقامة الإسلام، والاستسلام لله، والتحذير من حال بني إسرائيل.
បង្គាប់ប្រើឲ្យបញ្ជាក់ពីភាពជាអ្នកគ្រប់គ្រងនៅលើផែនដី តាមរយៈការបញ្ឈរឡើងនៃសាសនាឥស្លាម ការទទួលយកអល់ឡោះ(ជាម្ចាស់) និងប្រុងប្រយ័ត្នពីស្ថានភាព(ទង្វើ)របស់អម្បូរអ៊ីស្រាអែល។ info

external-link copy
1 : 2

الٓمٓ

អាលីហ្វ ឡាម មីម ៖ នេះគឺស្ថិតក្នុងចំណោមព្យញ្ជនៈដែលគេចាប់ផ្តើមជំពូកមួយចំនួននៃគម្ពីរគួរអាននេះ។ វាជាព្យញ្ជនៈហ៊ីជើអ៊ីយ៉ះ(ព្យញ្ជនៈទោល)ដែលគ្មានអត្ថន័យអ្វីឡើយប្រសិនបើវាមានតែមួយព្យញ្ជនៈ ឬនៅឈរនៅតែឯង ដូចជា (أ-ب-ت) ជាដើម។ វាមានបុព្វហេតុ និងអត្ថន័យបង្កប់របស់វា ព្រោះថានៅក្នុងគម្ពីរគួរអាន ពុំមានអ្វីដែលគ្មានបុព្វហេតុរបស់វានោះឡើយ។ ហើយក្នុងចំណោមបុព្វហេតុដ៏សំខាន់របស់វានោះ គឺបង្ហាញពីការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការប្រកួតប្រជែងជាមួយនឹងគម្ពីរគួរអាន ខណៈដែលព្យញ្ជនៈនៃគម្ពីរគួរអាន គឺពួកគេបានស្គាល់ និងនិយាយនឹងតួអក្សរអស់ទាំងនេះ។ ហេតុនេះហើយទើបជាទូទៅ បន្ទាប់ពីការលើកឡើងពីព្យញ្ជនៈទាំងនេះទៅ គឺតែងលើកឡើងពីគម្ពីរគួរអាន ដូចជានៅក្នុងជំពូកនេះជាដើម។ info
التفاسير:

external-link copy
2 : 2

ذَٰلِكَ ٱلۡكِتَٰبُ لَا رَيۡبَۛ فِيهِۛ هُدٗى لِّلۡمُتَّقِينَ

នេះគឺជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា មិនថាចំពោះការបញ្ចុះវា មិនថាចំពោះពាក្យពេចន៍ និងអត្ថន័យរបស់វានោះទេ។ ពិតណាស់ វាគឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលចង្អុលបង្ហាញដល់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះទៅកាន់មាគ៌ាដែលនាំទៅកាន់ទ្រង់។ info
التفاسير:

external-link copy
3 : 2

ٱلَّذِينَ يُؤۡمِنُونَ بِٱلۡغَيۡبِ وَيُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

(បណ្តាអ្នកដែលកោតខ្លាចនោះ) គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ពោលគឺរាល់ប្រការទាំងឡាយណាដែលគេមិនអាចដឹងបានដោយអារម្មណ៍ និងអវត្តមានពីយើង(មើលមិនឃើញ)ក្នុងចំណោមប្រការដែលអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់បានប្រាប់អំពីវា ដូចជាថ្ងៃបរលោកជាដើម។ ពួកគេនោះដែរ គឺបណ្តាអ្នកដែលបានប្រតិបត្ដិសឡាតដោយអនុវត្តន៍វាស្របទៅតាមច្បាប់ដែលអល់ឡោះបានដាក់មក ទាំងលក្ខខណ្ឌ រូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការដែលចាំបាច់) និងប្រការស៊ូណិត(ប្រការដែលគប្បីធ្វើ)របស់វា។ ពួកគេនោះទៀត គឺបណ្តាអ្នកដែលបានបរិច្ចាគមួយចំនួនអំពីអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដែលជាការបរិច្ចាគជាកាតព្វកិច្ច ដូចជាការបរិច្ចាគហ្សាកាត់ ឬការបរិច្ចាគដែលមិនមែនជាកាតព្វកិច្ច ដូចជាការបរិច្ចាគដោយស្ម័គ្រចិត្ត(សទើកោះ)ជាដើម ដោយសង្ឃឹមថា នឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់។ ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលមានជំនឿនឹងវ៉ាហ៊ី(សារដែលអល់ឡោះបញ្ចុះមកឲ្យព្យការីរបស់ទ្រង់)ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់) និងបណ្តាព្យាការីដ៏ទៃទៀតមុនអ្នកដោយគ្មានការបែងចែកឡើយ។ ហើយពួកគេផងដែរ គឺបណ្តាអ្នកដែលមានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោក និងអ្វីដែលមានក្នុងថ្ងៃនោះ ដូចជា(ការតបស្នង)ផលបុណ្យ និង(ការដាក់)ទណ្ឌកម្ម។ info
التفاسير:

external-link copy
4 : 2

وَٱلَّذِينَ يُؤۡمِنُونَ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ وَبِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ

(បណ្តាអ្នកដែលកោតខ្លាចនោះ) គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ពោលគឺរាល់ប្រការទាំងឡាយណាដែលគេមិនអាចដឹងបានដោយអារម្មណ៍ និងអវត្តមានពីយើង(មើលមិនឃើញ)ក្នុងចំណោមប្រការដែលអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់បានប្រាប់អំពីវា ដូចជាថ្ងៃបរលោកជាដើម។ ពួកគេនោះដែរ គឺបណ្តាអ្នកដែលបានប្រតិបត្ដិសឡាតដោយអនុវត្តន៍វាស្របទៅតាមច្បាប់ដែលអល់ឡោះបានដាក់មក ទាំងលក្ខខណ្ឌ រូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការដែលចាំបាច់) និងប្រការស៊ូណិត(ប្រការដែលគប្បីធ្វើ)របស់វា។ ពួកគេនោះទៀត គឺបណ្តាអ្នកដែលបានបរិច្ចាគមួយចំនួនអំពីអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដែលជាការបរិច្ចាគជាកាតព្វកិច្ច ដូចជាការបរិច្ចាគហ្សាកាត់ ឬការបរិច្ចាគដែលមិនមែនជាកាតព្វកិច្ច ដូចជាការបរិច្ចាគដោយស្ម័គ្រចិត្ត(សទើកោះ)ជាដើម ដោយសង្ឃឹមថា នឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់។ ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលមានជំនឿនឹងវ៉ាហ៊ី(សារដែលអល់ឡោះបញ្ចុះមកឲ្យព្យការីរបស់ទ្រង់)ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់) និងបណ្តាព្យាការីដ៏ទៃទៀតមុនអ្នកដោយគ្មានការបែងចែកឡើយ។ ហើយពួកគេផងដែរ គឺបណ្តាអ្នកដែលមានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោក និងអ្វីដែលមានក្នុងថ្ងៃនោះ ដូចជា(ការតបស្នង)ផលបុណ្យ និង(ការដាក់)ទណ្ឌកម្ម។ info
التفاسير:

external-link copy
5 : 2

أُوْلَٰٓئِكَ عَلَىٰ هُدٗى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលស្ថិតនៅលើមាគ៌ានៃការចង្អុលបង្ហាញ ហើយអ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេភ័យខ្លាច។ info
التفاسير:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• الثقة المطلقة في نفي الرَّيب دليل على أنه من عند الله؛ إذ لا يمكن لمخلوق أن يدعي ذلك في كلامه.
• ការបញ្ជាក់អះអាងយ៉ាងច្បាស់ថា គម្ពីរគួរអានពុំមានការសង្ស័យនៅក្នុងវានោះ គឺជាភស្តុតាងបញ្ជាក់ថា ជាការពិតណាស់ គម្ពីរគួរអាន គឺពិតជាមកពីអល់ឡោះជាម្ចាស់ ដោយសារតែម៉ាខ្លូក(អ្វីទាំងអស់ដែលអល់ឡោះបង្កើត)មិនអាចអះអាងបែបនេះក្នុងពាក្យសម្ដីរបស់ពួកគេនោះឡើយ។ info

• لا ينتفع بما في القرآن الكريم من الهدايات العظيمة إلا المتقون لله تعالى المعظِّمون له.
• មិនអាចទទួលបានការចង្អុលបង្ហាញនឹងគម្ពីរគួរអានឡើយ លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះដែលលើកតម្កើងទ្រង់ប៉ុណ្ណោះ។ info

• من أعظم مراتب الإيمانِ الإيمانُ بالغيب؛ لأنه يتضمن التسليم لله تعالى في كل ما تفرد بعلمه من الغيب، ولرسوله بما أخبر عنه سبحانه.
• ក្នុងចំណោមលំដាប់ខ្ពស់បំផុតនៃសេចក្ដីជំនឿ គឺការមានជំនឿនឹងប្រការអាថ៌កំបាំង ដោយសារវាគឺជាការប្រគល់ជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់នូវរាល់ចំណេះដឹងនៃប្រការអាថ៌កំបាំងទាំងឡាយ និងប្រគល់ជូនអ្នកនាំសាររបស់ទ្រង់នូវអ្វីដែលលោកបានប្រាប់អំពីទ្រង់។ info

• كثيرًا ما يقرن الله تعالى بين الصلاة والزكاة؛ لأنَّ الصلاة إخلاص للمعبود، والزكاة إحسان للعبيد، وهما عنوان السعادة والنجاة.
• ភាគច្រើន អល់ឡោះជាម្ចាស់តែងភ្ជាប់គ្នារវាងការប្រតិបត្តិសឡាតនិងការបរិច្ចាគហ្សាកាត់ ពីព្រោះសឡាតជាភាពស្មោះសរទៅចំពោះព្រះជាម្ចាស់ រីឯហ្សាកាត់ ជាភាពសប្បុរសទៅចំពោះមនុស្សលោក ហើយអំពើទាំងពីរនេះ គឺជាសញ្ញាណនៃសុភមង្គល និងភាពជោគជ័យ។ info

• الإيمان بالله تعالى وعمل الصالحات يورثان الهداية والتوفيق في الدنيا، والفوز والفلاح في الأُخرى.
• សេចក្តីជំនឿចំពោះអល់ឡោះជាម្ចាស់និងការសាងទង្វើកុសល គឺនាំមកនូវការចង្អុលបង្ហាញនៅក្នុងលោកិយនេះ ហើយនាំមកនូវជ័យជម្នះនិងជោគជ័យនៅថ្ងៃបរលោក។ info