ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
22 : 50

لَّقَدۡ كُنتَ فِي غَفۡلَةٖ مِّنۡ هَٰذَا فَكَشَفۡنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلۡيَوۡمَ حَدِيدٞ

ហើយមានគេនិយាយទៅកាន់មនុស្សដែលគេដឹកមក(នាំមក)នោះថាៈ ពិតប្រាកដណាស់ កាលនៅលើលោកិយ អ្នកធ្លាប់ព្រងើយកន្តើយចំពោះថ្ងៃនេះ ដោយសារតែអ្នកភ្លើតភ្លើងនឹងចំណង់តណ្ហានិងភាពត្រេកត្រអាលរបស់អ្នក។ ដូច្នេះ យើងបានបើកចេញនូវការភ្លេចភ្លាំងរបស់អ្នកនោះពីអ្នកនឹងអ្វីដែលអ្នកបានឃើញផ្ទាល់ភ្នែកនៃទណ្ឌកម្ម និងទុក្ខព្រួយ។ ដូច្នេះ កែវភ្នែករបស់អ្នកនៅថ្ងៃនេះ គឺមើលឃើញច្បាស់បំផុតនូវអ្វីដែលអ្នកធ្លាប់បានព្រងើយកន្តើយពីមុនមក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• علم الله بما يخطر في النفوس من خير وشر.
• អល់ឡោះជាម្ចាស់ទ្រង់ដឺងនូវអ្វីដែលផុសឡើងក្នុងចិត្តរបស់មនុស្ស(អ្វីដែលគេគិត)នៃប្រការល្អ និងប្រការអាក្រក់។ info

• خطورة الغفلة عن الدار الآخرة.
• គ្រោះថ្នាក់នៃការព្រងើយកន្តើយ ភ្លេចភ្លាំងអំពីថ្ងៃបរលោក។ info

• ثبوت صفة العدل لله تعالى.
• ទទួលស្គាល់នូវលក្ខណៈសម្បត្តិ “ភាពយុត្តិធម៌” របស់អល់ឡោះជាម្ចាស់។ info