ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
57 : 33

إِنَّ ٱلَّذِينَ يُؤۡذُونَ ٱللَّهَ وَرَسُولَهُۥ لَعَنَهُمُ ٱللَّهُ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَأَعَدَّ لَهُمۡ عَذَابٗا مُّهِينٗا

ពិតប្រាកដណាស់ ពួកដែលបញ្ឈឺអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់តាមរយៈពាក្យសម្ដី ឬកាយវិការនោះ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេឃ្លាតឆ្ងាយ និងបណ្ដេញពួកគេចេញពីរង្វង់នៃក្តីមេត្តាករុណារបស់ទ្រង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត ជាការតបស្នងដល់ពួកគេទៅលើការដែលពួកគេបញ្ឈឺអ្នកនាំសាររបស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• علوّ منزلة النبي صلى الله عليه وسلم عند الله وملائكته.
• ឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីមូហាំម៉ាត់ចំពោះអល់ឡោះជាម្ចាស់ និងចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់។ info

• حرمة إيذاء المؤمنين دون سبب.
• ហាមឃាត់ពីការធ្វើទុក្ខបុកម្នេញបណ្តាអ្នកមានជំនឿដោយគ្មានហេតុផល។ info

• النفاق سبب لنزول العذاب بصاحبه.
• ភាពពុតត្បុត គឺជាមូលហេតុដែលនាំឲ្យទណ្ឌកម្មធ្លាក់ទៅលើអ្នកប្រព្រឹត្តវា។ info