ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
13 : 29

وَلَيَحۡمِلُنَّ أَثۡقَالَهُمۡ وَأَثۡقَالٗا مَّعَ أَثۡقَالِهِمۡۖ وَلَيُسۡـَٔلُنَّ يَوۡمَ ٱلۡقِيَٰمَةِ عَمَّا كَانُواْ يَفۡتَرُونَ

ហើយពួកមុស្ហរីគីនដែលអំពាវនាវគេទៅរកប្រការអាក្រក់របស់ពួកគេទាំងនោះពិតជានឹងត្រូវទទួលរែកពុនបាបកម្មរបស់ពួកគេផ្ទាល់ដែលពួកគេបានប្រព្រឹត្តវា ហើយថែមទាំងត្រូវរែកពុនបាបកម្មរបស់អ្នកដែលដើរតាមការអំពាវនាវរបស់ពួកគេថែមទៀត ដោយគ្មានកាត់បន្ថយបាបកម្មរបស់ពួកដែលដើរតាមពួកគេបន្តិចឡើយ។ ហើយនៅថ្ងៃបរលោក ពួកគេពិតជានឹងត្រូវគេសួរពីអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើងនៅក្នុងលោកិយអំពីប្រការដែលខុសឆ្គងទាំងឡាយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الأعمال الصالحة يُكَفِّر الله بها الذنوب.
• អល់ឡោះជាម្ចាស់ទ្រង់ជម្រុះបាបកម្មរបស់មនុស្សតាមរយៈទង្វើកុសលទាំងឡាយដែលពួកគេបានសាង។ info

• تأكُّد وجوب البر بالأبوين.
• បញ្ជាក់អំពីកាតព្វកិច្ចនៃការធ្វើល្អចំពោះឪពុកម្តាយ។ info

• الإيمان بالله يقتضي الصبر على الأذى في سبيله.
• ការមានជំនឿចំពោះអល់ឡោះ គឺត្រូវភ្ជាប់ជាមួយនឹងការអត់ធ្មត់លើការធ្វើទុក្ខបុកម្នេញក្នុងមាគ៌ារបស់ទ្រង់។ info

• من سنَّ سُنَّة سيئة فعليه وزرها ووزر من عمل بها من غير أن ينقص من أوزارهم شيء.
• ជនណាដែលផ្តើមបង្កើតអំពើអាក្រក់ណាមួយ គេនឹងទទួលបាបកម្មរបស់វា និងបាបកម្មរបស់អ្នកដែលសាងអំពើអាក្រក់នោះតាមគេដែរ ដោយគ្មានកាត់បន្ថយបាបកម្មរបស់អ្នកដែលធ្វើតាមគេនោះបន្តិចឡើយ។ info